បណ្ឌិត Rangan Chatterjer បានចូលរួមក្នុងកម្មវិធីវេជ្ជបណ្ឌិតគ្រួសាររបស់ BBC ឲ្យដឹងថា ប្រសិនគ្រប់គ្នាជ្រើសបរិភោគពពួកបន្លែ នោះផ្កាស្ពៃខៀវគួរជាជម្រើសមួយក្នុងចំណោមនោះ ។
បណ្ឌិត Chatterjee ដែលទើបនឹងនិពន្ធសៀវភៅ «The 4 Piller Plan» ចាត់ទុកថា ផ្កាស្ពៃខៀវអាចជួយឲ្យកើនបាក់តេរីពោះវៀន មានប្រយោជន៍សម្រាប់មនុស្ស ជំនួយប្រព័ន្ធភាពស៊ាំ និងកែប្រែឲ្យប្រសើរសុខភាពផ្លូវពោះវៀន ។
ផ្កាស្ពៃខៀវត្រូវបានចាត់ទុកជាឱសថមានតម្លៃសម្រាប់ផ្លូវពោះវៀន
បណ្ឌិត Chatterjee បកស្រាយ ហេតុអ្វីផ្កាស្ពៃខៀវល្អវិសេស និងដើរតួនាទីសំខាន់ចំពោះផ្លូវពោះវៀន ។
ដំបូង ផ្កាស្ពៃខៀវជួយតុល្យភាពប្រព័ន្ធភាពស៊ាំរបស់អ្នក ។ ជាតិសរសៃពីផ្កាស្ពៃខៀវ មិនអាចរំលាយចុះទៅតាមពោះវៀនធំ, ជាផ្នែកចុងក្រោយរបស់ពោះវៀន, កន្លែងដែលបាក់តេរីពោះវៀនសឹងតែទាំងអស់រស់នៅ ហើយវាចាប់ផ្តើមបង្កើតអាស៊ីតខ្លាញ់ស៊េរីខ្លី ។ អាស៊ីតខ្លាញ់ស៊េរីខ្លីសំខាន់បំផុតចំពោះសុខភាពពោះវៀន ។
. បាក់តេរីផ្លូវពោះវៀនសំខាន់យ៉ាងដូចម្តេច ?
អ្នកវិទ្យាសាស្ត្រជាច្រើនចាត់ទុកថា ផ្លូវពោះវៀនពុំត្រឹមតែឥទ្ធិពលជ្រាលជ្រៅដល់មុខងាររំលាយអាហារ តែនៅឥទ្ធិពលដល់សភាពផ្លូវចិត្ត និងមុខងារខួរក្បាលរបស់យើង ។ បាក់តេរីផ្លូវពោះវៀនអាចពាក់ព័ន្ធដល់ទម្ងន់ខ្លួន និងបញ្ហាឆ្អឹងសន្លាក់ ។
អាហារដែលអ្នកបរិភោគ ហើយបាក់តេរីទាំងនោះ នឹងឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក ។ វិទ្យាសាស្ត្របានបញ្ជាក់ថា មានដល់ ៧០% ឬច្រើនជាងនៃសកម្មភាពប្រព័ន្ធភាពស៊ាំរបស់អ្នកកើតឡើងក្នុងផ្លូវពោះវៀន ៕ លីសា