Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លៀក​សម្លៀកបំពាក់​ថ្មី​ពុំទាន់​បោកគក់ ៖ ប្រយ័ត្ន​អាលែកហ្ស៊ី និង​មហារីក​

​មនុស្ស​មួយចំនួន​មាន​ទម្លាប់​ស្លៀកពាក់​ភ្លាម​សម្លៀកបំពាក់​ទើប​ទិញ​ថ្មី ដោយ​ពុំទាន់​បាន​បោកគក់ ។ ចូរ​ពិចារណា​ឡើងវិញ ព្រោះ​ស្ថាប័ន​សុវត្ថិភាព​អាហារ​, បរិស្ថាន និង​ពលកម្ម​របស់​បារាំង (ANSSES) ទើបនឹង​ព្រមាន​ពី​គ្រោះថ្នាក់​បង្កប់​ក្នុង​សម្លៀកបំពាក់​ថ្មី ។​

ជំនាញការ​អំពី​ជាតិពុល​មួយរូប បានបញ្ជាក់​ពី​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​៖ «​ក្រោយពេល​វិភាគ​ប្រមាណ ១០០ សារជាតិ​គីមី​មាន​នៅលើ​ក្រណាត់​ខោអាវ អ្នកជំនាញការ​បានរ​ក​ឃើញ​ប្រមាណ ១០ សារជាតិ មានលទ្ធភាព​បង្ក​អាលែកហ្ស៊ី​, រមាស់ និង​ថែមទាំង​មហារីក​» ។ ហើយក៏​មាន​សារ​ជាតិគីមី​ចម្លែក​នៅលើ​ខោអាវ​កីឡា ។​

​ដើម្បី​ឈានដល់​ការសន្និដ្ឋាន​ខាងលើ ស្ថាប័ន ANSES បាន​ស្រាវជ្រាវ​ជំហាន​ដំបូង​ក្នុង​វិស័យនេះ លើ ៣០ ករណី ជំងឺ​នៅ​មនុស្សពេញវ័យ ដោយបាន​កំណត់​ជាតិពុល​ដក់​ជាប់​ក្នុង​បណ្តា​ផលិតផល​សម្លៀកបំពាក់ គឺ​សារជាតិ benzidine និង Crom 6 ។​

​ផ្តើម​ពី​នោះ ស្ថាប័ន​នេះ​ទូន្មាន​អ្នកប្រើប្រាស់​ចូរ​បោក​គ់​ឲ្យ​ស្អាតបាត​នូវ​សម្លៀកបំពាក់​ទើប​ទិញ​ថ្មី​ទាំងអស់ ចៀសវាង​ឲ្យ​ក្រណាត់​នៅ​ថ្មី​ប៉ះពាល់​ជាមួយ​ស្បែក ។​

​ហើយ​ប្រសិន​ជួបប្រទះ​រោគសញ្ញា​, រមាស់ ឬ កន្ទួល ពេល​ស្លៀក​សម្លៀកបំពាក់​ថ្មី​ពុំទាន់​បោកគក់ នោះ​ចូរ​ប្រញាប់​ទៅ​ជួប​ពេទ្យ​សើ​ស្បែក​ត្រួតពិនិត្យ​ជាបន្ទាន់ ៕ លី​សា​

×