Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិភោគ​លឿន​ពេក ងាយ​កើត​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​

តាម​ការស្រាវជ្រាវ​រប​ស់​សមាគម​សរសៃឈាម​បេះដូង​អាមេរិក អ្នក​បរិភោគ​លឿន មាន​និន្នាការ​កើត​ជំងឺ​ធាត់ ឬ ជំងឺ​បំប្លែង​ខ្ពស់ជាង​អ្នកដទៃ ។​

​ពួក​អ្នកស្រាវជ្រាវ​រកឃើញថា ល្បឿន​បរិភោគ​មាន​ពាក់ព័ន្ធ​ផ្ទាល់​ដល់​ការកើត​ជំងឺ​បំប្លែង (​មាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​ទឹកនោមផ្អែម​) ។ អត្រា​កើត​ជំងឺ​នៅ​អ្នកមាន​ល្បឿន​បរិភោគ​លឿន​គឺ ១១,៦%, អ្នកមាន​ល្បឿន​បរិភោគ​មធ្យម​គឺ ៦,៥% និង​មានតែ ២,៣% នៅ​អ្នក​បរិភោគ​យឺត ។​

​តាម​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ការបរិភោគ​លឿន​ជា​មូលហេតុ​របស់​ការឡើង​ទម្ងន់ និង​បញ្ហា​សុខភាព​ផ្សេងៗ ។ បរិភោគ​យឺត​អាចជួយ​គ្រប់គ្រង​ភាព​ឃ្លាន​និង​ទម្ងន់ ។ ក្រៅពីនេះ វា​នៅ​ជួយ​សរីរាង្គ​ដុតបំផ្លាញ​កាឡូរី​ច្រើនជាង ។​

​ពួក​អ្នកស្រាវជ្រាវ​ទូន្មាន ល្អ​បំផុត​គួរ​ប្រើពេល​យ៉ាងតិច ៣០ នាទី សម្រាប់​ការបរិភោគ​ម្តងៗ និង​មិនគួរ​បរិភោគ​ក្នុងពេល​ធ្វើការ ៕ លី​សា​

×