ស្ត្រីសញ្ជាតិអង់គ្លេសម្នាក់ ពិតជាស្រឡាំងកាំង នៅខណៈពេលសម្លឹងឃើញលេណដ្ឋានការពារក្រាប់បែកទម្លាក់ ដែលកាសន្និដ្ឋានបឋម ក៏ត្រូវបានសាងសង់ពីអំឡុងសង្គ្រាមលោកលើកទី ២ មកម្ល៉េះ (ឆ្នាំ១៨៤០-១៩៤៥)។
Lisa Camps ទើបតែប្តូរមកនៅផ្ទះនេះ ប៉ុន្មានសប្តាហ៍មុនហើយក៏ឃើញគម្របលូចម្លែកនៅកណ្តាលទីលានក្រៅផ្ទះ។
គាត់បានទៅសាកសួរពីអ្នកប្រវត្តិសាស្ត្រនៃតំបន់នោះ ទើបសម្រេចចិត្តបើកគម្របលូ រួចចុះទៅមើល តើវាជាអ្វី?
នាងបានប្រទះឃើញកន្លែងលាក់ខ្លួនដ៏ទូលាយ ហើយផ្ទុកពេញទៅដោយឧបករណ៍ផ្សេងៗ។ តាម The Sun អ្នកជំនាញការបានសន្និដ្ឋានថា លេណដ្ឋាននេះអាចមានប្រវែង វែងជាងបច្ចុប្បន្ន តែគេពុំដឹងថា តើលេណដ្ឋានបែបនេះទុកប្រើសម្រាប់អ្វីទៀត?
Lisa និយាយថា “ខ្ញុំចង់ទុកលេណដ្ឋាននេះ ដើម្បីឲ្យសហគមន៍ផ្សព្វផ្សាយពន្យល់ដល់កូនចៅជំនាន់ក្រោយពីអ្វីៗនៃសម័យសង្គ្រាមលោក”។
“ខ្ញុំក៏ចូលចិត្តប្រវិត្តិសាស្ត្រសង្គ្រាមលោកលើកទី ២ ហើយពិតជារីករាយដែលបានរកឃើញប្រការមួយនេះ នៅក្នុងផ្ទះរបស់ខ្ញុំ។ ឥឡូវពិតជាដល់ពេលត្រូវស្រាវជ្រាវថា ហេតុអ្វីនៅទីនេះ គេធ្វើលេណដ្ឋាន?”។
តាមការស្រាវជ្រាវជំហានដំបូង ទីនេះកាលពីមុនជាស្នាក់ការរបស់ក្រុមហ៊ុន British Acoustic Films (BAF) -ជាកន្លែងផលិតបរិក្ខារសម្រាប់យន្តហោះជំនាន់សង្គ្រាមលោកលើកទី២។ ហេតុនេះ BAF ជាគោលដៅនៃការទម្លាក់គ្រាប់បែកនៃយន្តហោះរបស់ហ្វាស៊ីស អាល្លឺម៉ង់៕ អាទិត្យ