ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលក្រលៀនប្រាប់អ្នកថាវាឈឺហើយ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលក្រលៀនអ្នកមានបញ្ហា វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាឈឺចុក ចាប់ផ្នែកខាងក្រោមចុះទៅ។ អ្នកនឹងគ្មានអារម្មណ៍ក្នុងការធ្វើអ្វីទេ ព្រោះវាធ្វើឲ្យអ្នកធុញ ដោយឈឺមួយផ្នែកចុះក្រោម ចាប់ពីចង្កេះចុះទៅ។
2. អ្នកនឹងនោមខុសពីធម្មតាដោយអាចនឹងតែងតែឈឺបត់ជើងតូចទោះបីជាញ៉ាំទឹក តិចក៏ដោយ។ ជួនកាលពេលនោមអាចឈឺក៏ថាបានដែរ។ ម្យ៉ាងទៀត បរិមាណនៃនោមរបស់អ្នកនឹងខុសប្លែកពីមនុស្សធម្មតា។
3. អ្នកអាចនឹងប្រឈមមុខនឹងអាការៈហើមនៅពេលដែលក្រលៀនអ្នកកើតមានបញ្ហា ជាពិសេស ហើមជើងតែម្តង។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយគួរតែទៅពិនិត្យជាបន្ទាន់ក្រោយពេលដែលមានអាការៈទាំងនេះកើតឡើង ទើបអាចការពារសុខភាពអ្នកបានល្អ ហើយព្យាបាលបានទាន់ពេលវេលា៕ សុភ័ក្ត្រ
ប្រភព ៖ 39.net