តាមស្ថិតិមួយរបស់ Reuters ជនជាតិអាមេរិក ៦៥% ផឹកកាហ្វេរាល់ថ្ងៃ ហើយ ៨៥% ផឹកវាជាប្រចាំតែម្តង ។
ប៉ុន្តែការសិក្សារបស់អ្នកវិទ្យាសាស្ត្រល្បីល្បាញខាងអាហាររូបត្ថម្ភ Laura Cipullo ឲ្យដឹងថា ៖ មនុស្សភាគច្រើននិយមពិសារកាហ្វេនៅពេលក្រោកពីដំណេក ហើយរឿងនេះគឺពុំគប្បីទេ ។ មូលហេតុ ៖ ពេលក្រោកពីដំណេកភ្លាម កម្រិតអ័រម៉ូន cortisol – ឬ hormone stress – ក្នុងរាងកាយពេលនោះមានចំនួនច្រើនណាស់ ។ អ្នកទទួលអារម្មណ៍នឿយណាយ បារម្ភខ្វាយខ្វល់… ។ ពេលនោះបើអ្នកពិសារកាហ្វេភ្លាម បរិមាណ Cortisol គឺនឹងកើនឡើង ហើយកត្តាខាងលើក៏កើនឡើងតាមដែរ ។
ដើម្បីបន្ថយកម្រិត cortisol នោះ គប្បីពិសារកាហ្វេនៅម៉ោង 3h-4h ក្រោយភ្ញាក់ពីដំណេក ។
ពិសេសចូរចៀសវាងពិសារវានៅពេលព្រលប់ ព្រោះប្រសិទ្ធភាពកាហ្វេវាពង្រីកអានុភាពប្រមាណពី ៣០នាទី-៦០នាទី ក្រោយ ហើយស្ថិតក្នុងរាងកាយរយៈពេល ៦ម៉ោង ឯណោះ ។
គួរពិសារកាហ្វេកម្រិតសមល្មម បើច្រើនពេក Caffeine នឹងបង្កឲ្យអ្នកមានអារម្មណ៍ខ្វាយខ្វល់ រសាប់រសល់ នាំឲ្យដេកមិនលក់ ៕ លីសា