Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​មាន​បញ្ហា​មុខ​កើតមុន គួរ​ទទួល​ទាន​អាហារ​ទាំង​នេះ​ឲ្យបាន​ច្រើន ព្រោះ​វា​ជួយ​ប្រឆាំង​មុន​

តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា របប​អាហារ មានដូចជា​ផ្លែឈើ បន្លែ និង​អាហារ​មាន​ជាតិ​ស្ករ​ទាប អាច​ជួយ​កាត​បន្ថយ​ទំហំ​ចង្កេះ និង​ធ្វើឲ្យ​រាង​ស្អាត​។ ប៉ុន្តែ​អាហារ​ទាំងនោះ ក៏​ជួយ​កាត់បន្ថយ​ការ​កើតមុន​ផងដែរ​។​

​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អាច​ជួយ​ប្រឆាំងនឹង​ជំងឺ​មុន​បាន​ទៅ​?

​ត្រី​

អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​សមត្ថភាព​របស់​ខ្លាញ់ត្រី​ក្នុង​ការប្រឆាំង​នឹង​ការ​រលាក ហើយ​វា​ក៏​ជា​ហេតុផល​ដ៏​សំខាន់​មួយ​ក្នុង​ការបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ដែរ​។ សមត្ថភាព​សារធាតុ Herculean របស់​សាច់​ត្រី គឺជា​មូលហេតុ​សំខាន់​មួយ​សម្រាប់​ជួយ​ដល់​ការបង្ការ​ជំងឺ​មុន​។ ពពួក​ត្រី​សម្បូរ​ខ្លាញ់​ដូចជា ត្រី​សាល​ម៉ុង និង​ត្រី​ហឺ​ឌី​ង​ផ្ទុក​ទៅ​ដោយ​ជាតិ​អូ​មេហ្គាបី​ច្រើន​បំផុត​។ ប៉ុន្តែ ការ​ទទួលទាន​អាហារ​បំប៉ន​ប្រភេទ​ខ្លាញ់ត្រី​ក៏មាន​ប្រយោជន៍​ដែរ​។​

ទឹកដោះគោ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​

ការសិក្សា​ជា​ច្រើន​បាន​សន្និដ្ឋាន​ឃើញថា ទឹកដោះគោ​ប្រហែលជា​ដើរតួនាទី​ដ៏​សំខាន់​មួយ​ចំពោះ​ជំងឺ​មុន ព្រោះ​វា​ក៏​ផ្ទុក​ទៅ​ដោយ​ជាតិ​អ័រម៉ូន​ដែរ​។ អ័រម៉ូន គឺជា​អ្នក​ភ្ញោ​ច​ទៅលើ​ក្រពេញ​ជាតិ​ខ្លាញ់ ដែល​ជា​ហេតុ​នាំអោយ​កើត​ជា​ដុំ​ពក​តូចៗ​ដូច​មុន​លើ​ស្បែក​បាន​។​

អាហារសម្រន់ និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​

ការសិក្សា​បាន​រកឃើញថា អាហារសម្រន់ និង​ភេសជ្ជៈ​នានា​ដូចជា នំ​ស្រួយ នំ​ខេ​ក ទឹក​ផ្លែឈើ និង​ទឹកក្រូច​កំប៉ុង ធ្វើអោយ​កម្រិត​ស្ករ និង​អាំង​ស៊ុយ​លីន កើន​ឡើង​ដែរ ដូច្នេះ វា​នឹង​មាន​ឥទ្ធិពល​ចំពោះ​ការកើតមាន និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​មុន​។ ជាតិ​ស្ករ​ខ្លះ​ក៏​អាច​នាំអោយ​មាន​បញ្ហា​លើស​ចំនួន​អាំង​ស៊ុយ​លីន​ក្នុង​ឈាម​ដែរ ៕ សុភ័ក្ត្រ

​ប្រភព​៖ flashsante​

×