នេះជាវិធីដាំដំឡូងបារាំងតាមធម្មជាតិសុទ្ធៗ ដ៏គួរឲ្យកោតសរសើរមែនទែន ព្រោះថាមានទំហំផ្ទៃក្រឡាត្រឹមតែ១ម៉ែត្រ ក៏អ្នកអាចដាំបានទទួលបានផលគួរឲ្យប្រសើរ ។
មើលពីវិធីដាំដូចខាងក្រោម៖
ដំបូងត្រូវមានបង្គោល រឹងមាំ ៤ដើម ដាក់គម្លាតពីគ្នាសមល្មម (១ម៉ែត្រ) ។
បន្ទាប់មកយកខ្សែលួសរឹង មកស្រាក់ជុំវិញ (ដូចរូប) ។
យកចំបើងមកក្រាលពីក្រោមទ្រុងនេះប្រហែលកន្លះម៉ែត្រ ។
យកជីអាចម៍គោស្ងួត ឬជីកំប៉ុសមកដាក់កណ្តាល ។
យកដំឡូងបារាំង ដែលប៉ិចពន្លកចេញមកច្រៀកយក១ដុំៗ ដែលមានយ៉ាងតិច ៤ដើម (ពូជ) មកតម្រៀបពីលើដីជី។
…១ខែក្រោយវានឹងដូច្នេះឯង ។
ពេលចេញផ្កា ក៏ស្អាតណាស់ដែរ ។
អំឡុងពេលនោះចាំបាច់ត្រូវស្រោចទឹកឲ្យសើមជានិច្ច ។
៣៥ថ្ងៃក្រោយ អ្នកអាចប្រមូលផលបានហើយ! អ្នកនឹងរីករាយជាមួយផលិតផលរបស់ខ្លួន ។
អូហ៍! ត្រូវចាំ ពេលកៀកប្រមូលផល កុំស្រោចទឹកណា៎ ដើម្បីកុំឲ្យដីវាជាប់នឹងមើមដំឡូង ! ។
ជូនពរប្រិយមិត្តរីករាយនិងជោគជ័យ…។
សាកល៎មើល!
ចន្ទ្រា