រូប Logo របស់ក្រុមហ៊ុប Pepsi ត្រូវបានបោះពុម្ពពីលើដង្កៀបបង្កងហើយពុំមានអ្នកណាដឹងថា ហេតុអ្វីពុំមានរឿងនេះកើតឡើង។
តាមកាសែត Guardian បានចុះផ្សាយថា នាវានេសាទជលផលសមុទ្រនៅកាណាដា ទើបអូសបានបង្កប៉ាកមួយក្បាលដែលដង្កៀបវាមានសាក់រូបឡូហ្គូរបស់ Pepsi ។ បង្កងប៉ាកនេះ ត្រូវនេសាទបាននៅតំបន់សមុទ្រ New Brunswick កាណាដា។
នៅពេលដែលគេបម្រុងចងដង្កៀបវានោះ ម្ចាស់នាវា Karissa Lindstrand បានរកឃើញរូប Logo របស់ Pepsi។ Lindstrand ដែលជាមនុស្សនិយម Pepsi ផឹកមួយថ្ងៃអស់១២កំប៉ុងនោះ ពិតជាងាយសំឡឹងឃើញរូបសាក់នេះណាស់ “ខ្ញុំបានសម្លឹងឃើញថា នោះជាឡូហ្គូរបស់ Pepsi” ហើយពេលសម្លឹងមើលគៀកគឺវាស្រដៀងនឹងរូបសាក់លើដង្កៀប ហើយប្រៀបដូចជាគេធ្វើការបោះពុម្ពលើដង្កៀបវាអីចឹង Lindstrand ពោល។
ប្រជានេសាទនៅលើនាវានេសាទ សុទ្ធសឹងពុំធ្លាប់ដែលឃើញរឿងរ៉ាវស្រដៀងនេះ។ ពួកគេពិភាក្សាជាមួយគ្នាស្វែងរកមូលហេតុបង្កឲ្យមានរូបសាក់។ អ្នកខ្លះនិយាយថា បង្កងនេះអាចលូតលាស់នៅខាងក្នុងកំប៉ុង Pepsi ខណៈពេលមនុស្សដទៃទៀតនិយាយថា វាអាចជាផ្នែកមួយនៃប្រអប់ក្រដាសរបស់ Pepsi ជាប់ស្អិតទៅលើបង្កងប៉ាកនេះ។
ប៉ុន្តែ Lindstrand ពុំឯកភាពនឹងការលើកឡើងខាងលើទេ ព្រោះនាងគិតឃើញរូបភាពនេះត្រូវបានពន្លេចចេញពីដង្កៀប ពុំមានសញ្ញាណាមួយនៃកំប៉ុង Pepsi ឡើយ។ ចំណែកប្រអប់ក្រដាសPepsi វិញពិតជាមានទំហំធំណាស់ប្រៀបទៅនឹងទំហំនៃរូបសាក់នេះ។
Lindstrand និយាយថា រូបសាក់នេះមើលទៅប្រៀបដូចជាផ្ទាំងគំនូមួយអីចឹង ហើយខ្ញុំកំពុងគិតមើលថា មូលហេតុអ្វីដែលពិតប្រាកដនោះ។
នៅខណៈពេលដែលចាប់បានបង្កងប៉ាកនេះ នាងបានថតរូបមុនពេលដាក់វាទៅក្នុងទ្រុងមុនពេលយកវាទៅលក់ ប៉ុន្តែនាងមានវិប្បដិសារីចំពោះការសម្រេចចិត្តនេះ។ គួររំលឹកថា បង្កងប៉ាកនេះត្រូវបានរកឃើញក្នុងស្ថានភាព ដែលបរិមាណសំរាមកំពុងពូតផ្តុំយ៉ាងច្រើនក្នុងបាតសមុទ្រ តាម Guardian មានសំរាមប្លាកស្ទិក ពី ៥-13 លានតោន ត្រូវបានទម្លាក់ក្នុងសមុទ្ររៀងរាល់ឆ្នាំ ហើយនេះអាចជាមូលហេតុ៕ ដោយ ៖ សូយន