Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របស់​ទាំងនេះ ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន ដោយ​មិនបាច់​ប្រើ​ថ្នាំ​

​ប្រសិនបើ​អ្នក​កំពុង​ប្រឈម ទៅ​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ការទទួល​ទានរ​បប​អាហារ ដែល​មាន​គ្រឿងផ្សំ​ខាងក្រោម​នេះ អាច​គ្រប់គ្រង និង​ការពារ​អ្នក មិន​ឲ្យ​កើត​ជំងឺ​នេះ​បាន ហើយ​ប្រសិនបើ​អ្នក កំពុង​មាន​ជំងឺ​នេះ​វិញ អ្នក​ក៏​អាច​ញ៉ាំ​វា​បាន​ផងដែរ ដើម្បី​ទប់ស្កាត់ និង​ការពារ​មិន​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​

​ជំងឺ​លើស​សម្ពាធ​ឈាម កំពុង​គម្រាមកំហែង​ប្រជាពលរដ្ឋ​រាប់រយ​លាន​នាក់ នៅ​ទូទាំង​ពិភពលោក ឬ​អាច​និយាយបាន​ថា គ្រួសា​រណា​ក៏​មាន​សមាជិក​ម្នាក់ ឬ​ច្រើន​នាក់ កើត​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ​ផង​ដែរ​។

​ជំងឺ​លើស​សម្ពាធ​ឈាម ត្រូវបាន​គេ​ចាត់ទុកថា ជា​ឃាតករ​ស្ងប់ស្ងាត់ ពីព្រោះ​វា​អាច​សម្លាប់​មនុស្ស ដោយ​មិន​លេចចេញ​ជា​រោគសញ្ញា​អ្វី​ឡើយ ទោះបីជា​អ្នក​កើត​មាន​វា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ​។​

​ខាងក្រោម​នេះ គឺជា​របប​អាហារ ដែល​អាច​គ្រប់គ្រង និង​ការពារ​អ្នក​ពី​ជំងឺ​លើស​សម្ពាធ​ឈាម ៖

១. ខ្ទឹម ជួយ​បញ្ចុះ​ជាតិ​សូ​ដ្យូ​ម និង​សម្អាត​តម្រង​នោម ហើយ​កាត់បន្ថយ​សម្ពាធ​ឈាម​

២. ប៉េង​ប៉ោះ សំបូរ​វីតាមីន និង​សារធាតុ​នានា ដែល​អាច​ការពា​រការ​កកើត​ជាតិ​ខ្លាញ់ នៅក្នុង​សរសៃឈាម ដែលជា​មូលហេតុ​មួយ នាំ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​

៣. ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ (​អំបិល ឬ​សូ​ដ្យូ​ម​) ជាពិសេស​អាហារ​ឆ្អិន​ស្រាប់ និង​អាហារ​កំប៉ុង​

៤. ទឹក សំខាន់​ណាស់ ក្នុង​ការគ្រប់គ្រង និង​ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​

៥. ចេក ត្រូវបានគេទទួលស្គាល់​ថា អាច​បញ្ចុះ​សម្ពាធ​ឈាម បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​៕ សុភ័ក្ត្រ

​ប្រភព ៖ Boldsky

×