ក្រោយពេលប្រកាសថា បានរកឃើញកន្ទុយយន្តហោះ MH 370 ថ្មីៗនេះ អ្នកស៊ើបអង្កេតសញ្ជាតិអង់គ្លេស Daniel Boyer បានបញ្ជាក់ប្រាប់ Daily Star បន្ថែមថា លោកមានរូបភាពដើម្បីបញ្ជាក់រឿងនេះ ។ លោកអះអាងថា បានសំឡឹងឃើញនូវអក្សរ “Malaysia Airlines” លើដងខ្លួន នៃសាកសពយន្តហោះថែមទៀត ។
អ្នកស៊ើបអង្កេត Boyer ជឿថា ផ្នែកខ្លួនយន្តហោះ MH 370 ត្រូវបានរកឃើញ ។
គំនរបាក់បែកពណ៌ស ក្នុងរូបភាព ថតពី Google Maps គឺជាយន្តហោះដែលបាត់ស្រមោល យូរមកហើយនោះ ។ ទីតាំងរបស់វា ស្ថិតនៅចម្ងាយប្រមាណ ៦០ ម៉ាយ ប៉ែកខាងលិចរដ្ឋធានី នៃកម្ពុជា ។
លោក Boyer ថ្លែងថា ៖ ខ្ញុំពិតជាគិតថា រូបភាពទាំងនេះជាដងខ្លួននៃយន្តហោះ ។ ប្រសិនបើអ្នកពិនិត្យឲ្យម៉ត់ចត់ នោះអ្នកអាចឃើញអក្សរ “Y” ពី Logo ហើយនឹងបង្អួចកាប៊ីននៅពីក្រោម ។ នេះអាចជាបំណែកនៃយន្តហោះ តម្រូវឲ្យមានការស៊ើបអង្កេត ។
រូបភាពច្បាស់គួរសម ថតបានពី Google Maps ។
មុននេះ លោក Daniel Boyer គ្រាន់តែប្រាប់ Daily Star អំពីយន្តហោះ មានប្រវែងប្រហែលនឹង Boeig 777 នៅក្នុងព្រៃក្រាសក្នុងទឹកដីកម្ពុជា ។
ឥឡូវអូសបន្លាយបន្ថែម ពីរូបភាពដែលលោកបានឃើញគឺអក្សរ Logo MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines) ។
សូមរំលឹកឡើងវិញថា ៖ MH 370 បានចេញពីរដ្ឋធានី Kualalumpur របស់ម៉ាឡេស៊ី ឆ្ពោះទៅរដ្ឋធានីប៉េកាំង ដោយដឹកមនុស្សសរុបលើយន្តហោះ ២៣៩នាក់ ។ ប៉ុន្តែនៅវេលាម៉ោង ១២និង១៤ ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៤ ។ យន្តហោះបានដាច់ទំនាក់ទំនង នៅជិតកោះភូកេត នាច្រកសមុទ្រ Malacca ។
វាក្លាយជាអាថ៌កំបាំងអាកាសចរណ៍ធំផុត ព្រោះមកទល់ពេលនេះរកពុំឃើញសោះ ៕ ចន្ទ្រា