ទទួលទានទឹកត្រឹមត្រូវពុំត្រឹមតែជួយបង្កើនសុខភាព តែនៅអាចជំនួយក្នុងការព្យាបាលជំងឺ ។ នេះជាវិធីទទួលទានទឹកដ៏ល្អសម្រាប់អ្នកជំងឺលើសឈាម ។
ទឹកជាប្រភពដើមរបស់មេជីវិត ដូច្នេះអ្នកបានដឹងពីឥទ្ធិពលរបស់ទឹកទៅលើសម្ពាធឈាមរាងកាយ ។ សរសៃឈាមដូចជាបំពង់ទឹក, ដោយសារកម្រិតខាប់របស់ឈាម (ដូចជាខ្លាញ់រុំឈាម, កូឡេស្តេរ៉ូលច្រើន, កំណកឈាម) នឹងធ្វើឲ្យស្ទះសរសៃឈាម ប្រសិនទទួលទានទឹកត្រឹមត្រូវ នឹងមានប្រសិទ្ធភាពក្នុងការសម្រួលសម្ពាធឈាម ។
ប្រសិនអ្នកកើតជំងឺលើសឈាម -ជំងឺកំពុងត្រូវបានចាត់ទុកថាគ្រោះថ្នាក់បំផុតពិភពលោក, គួបផ្សំជាមួយការទទួលទានទឹកមិនគ្រប់ នឹងនាំដល់កម្រិតខាប់របស់ឈាមកើនឡើង ធ្វើឲ្យផ្ទៃឈាមខ្វះ, លក្ខខណ្ឌ៣នេះងាយនាំដល់ស្ថានភាពលេចចេញដុំកំណកឈាមក្នុងខួរក្បាល ។ ប៉ុន្តែពុំមែនចេះតែទទួលទានកាន់តែច្រើន កាន់តែល្អ ។
ដូច្នេះធ្វើយ៉ាងណា ដើម្បីអ្នកជំងឺលើសឈាមទទួលទានទឹកត្រឹមត្រូវ ជួយព្យាបាលនិងបន្ថយសម្ពាធឈាម ?
១ – មិនទទួលទានទឹកច្រើនពេកក្នុងថ្ងៃ
អ្នកជំងឺលើសឈាមគួរបំពេញទឹកតាមតម្រូវការ ក្នុងនោះគួរអនុវត្តវិធីទទួលទានក្នុងបរិមាណតិច តែច្រើនដង ។
២ – សីតុណ្ហភាពទឹកមិនអាចក្តៅពេក ឬ ត្រជាក់ពេក
ប្រសិនទឹកក្តៅពេក អាចងាយបង្ករបួសផ្លូវរំលាយអាហារ រុញលឿនចលនាឈាមរត់ និងបង្កើនអំរែកធ្ងន់ឲ្យបេះដូង ។
ទឹកត្រជាក់ពេក អាចបង្កជាបាតុភូតសរសៃឈាមរបស់ផ្លូវរំលាយអាហាររងឥទ្ធិពល និងរួញមកវិញ បង្កើតជាប្រតិកម្មកន្ត្រាក់បេះដូង និងសរសៃឈាមខួរក្បាល នាំដល់ការខ្វះឈាមផ្គត់ផ្គង់ឲ្យបេះដូង និងខួរក្បាល ។
៣ – ត្រូវបំពេញសារជាតិរ៉ែពេលទទួលទានទឹក
ប្រសិនអ្នកបែកញើសច្រើនពេក អ្នកត្រូវបំពេញអំបិលរ៉ែក្នុងបរិមាណមួយសមស្រប ។ ទឹករ៉ែមានសារជាតិរ៉ែជាច្រើន ។ ក្រៅពីនេះ បរិមាណសារជាតិរ៉ែក្នុងទឹកតែក៏មានច្រើនដែរ ។
. អ្នកជំងឺលើសឈាម ត្រូវយកចិត្តដាក់ពេលទទួលទានទឹក
ធម្មតា ក្នុងអំឡុងពេលពីម៉ោង ៩ ដល់ ១០ ព្រឹក ជាចំណុចខ្ពស់នៃការកើនសម្ពាធឈាម ។ មូលហេតុ គឺមនុស្សភាគច្រើនកម្រមានទម្លាប់ទទួលទានទឹកនៅពេលយប់ ក្នុងពេលដំណើរការបំប្លែងរបស់រាងកាយប្រព្រឹត្តទៅមិនឈប់ឈរ ។ ដើម្បីបញ្ចៀសការកើនសម្ពាធឈាមនៅពេលនេះ វិធីប្រសិទ្ធភាពបំផុត គឺទទួលទានទឹកនៅព្រឹកព្រលឹម ពេលភ្ញាក់ពីដំណេក ៕ លីសា