Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្នា លើ​គ្រប់​វិស័យ រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​

​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ហ្វែ​ដឺរី​កា មូ​ហ្គេរី​នី (Federica Mogherini) អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប ទទួលបន្ទុក​ការបរទេស និង​គោល​នយោបាយ​សន្តិសុខ ដែល​ជំនួប​នេះ​បាន​ធ្វើឡើង​នៅ​ទីក្រុង​ប្រ៊ុយសែ​ល ប្រទេស​ប៊ែលហ្សិក​។​

​ក្នុងជំនួប​នោះ លោកស្រី ហ្វែ​ដឺរី​កា បាន​ធ្វើ​ការផ្លាស់ប្តូ​រ​មតិ ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​គ្នា​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​។ សម្តេច​តេជោ​បានគត់សំគាល់​នូវ​ការពេញចិត្ត​អំពី​វឌ្ឃនភាព​ដែល​កម្ពុជា និង​សហភាព​អឺរ៉ុប សម្រេចបាន​ក្នុង​រយ​:​ពេលកន្លងមក បើទោះបីជា​មាន​បញ្ហា​កើតឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ក៏​ពិតមែន​។​

​ជាមួយគ្នា​នេះ​ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា ក្នុង​ការជំរុញឲ្យ​ក្រុមការងារ នៃ​ភាគី​ទាំង​ពីរ​បន្ត​ធ្វើការ​ជាមួយគ្នា ក្នុង​លក្ខណៈ​ជា​ដៃគូ នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​បាន​អនុវត្ត​នា​ពេលកន្លងមក​។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​លើកឡើង​រួមគ្នា ក្នុង​ការ​បន្ត​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​មួយចំនួន ក្នុងន័យ​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​កម្ពុជា និង​គណ​:​កម្ម​ការ​សហភាព​អឺរ៉ុប​ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ខ្ពង់ខ្ពស់​ថែមទៀត​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×