Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី​៩​នាក់ ករណី​ផ្ទុះអាវុធ​កន្លងមក និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ខេត្ត​សៀមរាប​ (វីដេអូ)

​សៀមរាប​៖ លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ ខែតុលា ឆ្នាំ​២០១៨​នេះ កងកម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ នៅ​ចំណុច​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ពាក់ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​ចំនួន​២​គ្រាប់ កាលពី​វេលា​ម៉ោង​២៣ ថ្ងៃទី​១៧ ខែតុលា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិភ្ញារ​ជ័យ ក្នុង​សង្កាត់​ស្វាយដង្គុំ ខណៈ​ពេល​ក្រោយ​ពី​មាន​ហេតុការណ៍​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការស្រាវជ្រាវ​តាម​ចាប់​ជនបង្ក ។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន រួមមាន : ១. ឈ្មោះ ពៅ វណ្ណៈ ហៅ​បារាំង ហៅ​កុត ភេទ​ប្រុស ជា​ជនដៃដល់​បាញ់​បោះ​សេរី អាយុ​២៦​ឆ្នាំ , ២. ឈ្មោះ ហ៉ីង សុខ​ផាន់​ណា អាយុ​២២​ឆ្នាំ , ៣. ឈ្មោះ បេ គឹម​សុង អាយុ​១៨ , ៤. ឈ្មោះ វណ្ណ ដា​រ៉ា ភេទ ប្រុស អាយុ​១៩​ឆ្នាំ , ៥. ឈ្មោះ ម៉ាន់ គឹម​រី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ , ៦. ឈ្មោះ​ខា ប៉ក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ , ៧. ឈ្មោះ ម៉ាត់ សាលី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ , ៨. ឈ្មោះ ស្រី ណា​រី ភេទ​ស្រី អាយុ ២១​ឆ្នាំ និង ៩. ឈ្មោះ ព្រហ្ម គី​រី​រតន​:​សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដែល​ជនសង្ស័យ​ទាំងនេះ រស់នៅ​ក្រុង​សៀមរាប ។​

​លោក ភឹង ចិន្តា​រ៉េត មានប្រសាសន៍​ទៀត​ថា បន្ទាប់​ពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ និង​បក្ខពួក កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការដក​ហូត​នូវ​វត្ថុតាង​មួយ​ចំនួន រួមមាន : រថយន្ត​ម៉ាក​កាមរី​បា​ឡែន ចំនួន​០១​គ្រឿង , ម៉ូតូ​ចំនួន​០៣​គ្រឿង , កាំភ្លើង​អាកា ៤៧ មួ​យ​ដើម បង់​ដាក់​គ្រាប់​ចំនួន​០១ , គ្រាប់កាំភ្លើង​ចំនួន ១១​គ្រាប់ , ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៥​កញ្ចប់​ធំ និង​២៣ កញ្ចប់​តូច , ដាវ , កាំបិត និង​បំពង់​ទី​ប ធ្វើ​ដែក​ជា​ច្រើន​ដើម និង ទូរស័ព្ទ​ចំនួន ១១ គ្រឿង ហើយ​ជន​ទាំង​០៩​នាក់​នេះ នឹង​ត្រូវ​បញ្ជូនទៅ​តុលាការខេត្ត​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នេះ ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​ដោយឡែក​ក្នុង​ចំណោម​ជនសង្ស័យ​ខាងលើ មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ពៅ វណ្ណៈ ហៅ បារាំង ហៅ​កុត ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​ខេត្ត​សៀមរាប កាល​ពី​ចន្លោះ​វេលា​ម៉ោង​១០ ទៅ ម៉ោង​១១​យប់ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ បានធ្វើ​សកម្មភាព​យក​កាំភ្លើង​ខាងលើ បាញ់​ឡើង​លើ​ចំនួន​២​គ្រាប់ នៅ​ចំណុច​ខាងមុខ​ផ្ទះ​របស់​ឈ្មោះ​ត្រា (​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស​អាយុ ២២​ឆ្នាំ រស់នៅ​ភូមិភ្ញាជ័​យ សង្កាត់​ស្វាយដង្គំ និង​ការស្រាវជ្រាវ​បន្ត​ឃើញ​ជន​នេះ​កន្លងមក មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្ត​សៀម រាបចំ​នួន​៣​ដីកា​ផងដែរ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ លោក​ភឹង ចិន្តា​រ៉េត បានឲ្យដឹង​ទៀតថា ករណី​នេះ​យើង​កំពុង​ស៊ើបអង្កេត​បន្ត ហើយ​កសាង​សំណុំរឿង​បញ្ជូន ទៅ​សា​សា​ដំបូង​ចាត់​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×