ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ នៅតាមបណ្តាស្ថានីយជលសាស្ត្រ ចំនួន៨ ដូចជា នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ចតុមុខ អ្នកលឿង កោះខែល ព្រែកក្តាម និងកំពង់ហ្លួង។
ក្រសួងធនធានទឹកនិងឿតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងភូមិសាស្ត្រក្រុងកំពត ខេត្តកំពត ចាប់តាំងពីវេលាយប់ថ្ងៃទី ១៩ មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ១០០,២ មម បានបង្កឲ្យផ្លូវក្នុងក្រុងមួយចំនួន រងការលិចលង់ដោយទឹកភ្លៀង ។ សូមបញ្ជាក់បន្ថែមផងដែរថា រហូតមកដល់ម៉ោង ៧:៣០ នាទី ព្រឹកនេះ ភ្លៀងនៅតែបន្តធ្លាក់ មិនទាន់រាំងនៅឡើយ ខណៈផ្ទៃមេឃមានសភាពអួអាប់គ្របដណ្តប់ ៕ ដោយ៖បញ្ញាស័ក្តិ