ស្ត្រីកំពុងមានផ្ទៃពោះងាយនឹងជួបបញ្ហារមួលក្រពើជាញឹកញាប់ ជាពិសេសនៅពេលយប់តែម្តង។ ការរមួលក្រពើច្រើនតែគើតឡើងក្នុងរយៈពេលមួយខ្លី តែវាអាចជារឿងមិនផ្តល់ផាសុកភាពដល់ស្ត្រីយើងបាន។
ដូច្នេះដើម្បីបំបាត់ការឈឺចាប់ និងបន្ថយភាពញឹកញាប់នៃការរមួលក្រពើក្នុងពេលមានផ្ទៃពោះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
• ចូរធ្វើការពុតពែនស្មងជើងសិនមុននឹងចូលគេង។ ចូរប្រាកដថា មិនត្រូវធ្វើការពុតដល់ម្រាមជើងឡើយ។
• ចូរស្រដូកជើងឲ្យត្រង់ និងបត់ប្រអប់ជើងឡើងនៅពេលដែលអ្នករមួលក្រពើ។ ការម៉ាស្សាថ្នមៗទៅលើស្មងជើងប្រហែលជាអាចជួយបន្ធូរសាច់ដុំបាន។
• ចូរប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ហើយ។
• បើសិនជាមានការពិគ្រោះជាមួយគ្រូពេទ្យរួចថាមិនមានបញ្ហាអ្វីទេ ចូរធ្វើការហាត់ប្រាណជាទៀងទាត់ផង៕ សុភ័ក្ត្រ
ប្រភព៖ HealthDay