ក្រពះជាគ្រឿងក្នុងដ៏សំខាន់ក្នុងការជួយរំលាយអាហារ។ បើក្រពះមានបញ្ហា ឬដំណើរការមិនល្អ អ្នកអាចប្រឈមនឹងជម្ងឺជាច្រើន ដូច្នេះចូររក្សាទម្លាប់ល្អក្នុងការញ៉ាំ ដើម្បីធ្វើឲ្យក្រពះអ្នក មានសុខភាពល្អ និងមិនឆាប់ខូច។
ខាងក្រោមនេះជាទម្លាប់អាក្រក់ ដែលអ្នកគួរចៀសវា បើមិនចង់ឲ្យក្រពះឆាប់ខូចទេ៖
– នៅពេលដែលអ្នកពិសារអាហារមិនទៀងពេល ហើយបរិភោគអាហារដែលគ្មានសារជាតុចិញ្ចឹម នោះក្រពះ អ្នកនឹងងាយឆាប់ខូចណាស់។
– នៅពេលដែលអ្នកពិសារអាហារពេលល្ងាចច្រើនពេក ក៏ធ្វើឲ្យក្រពះអ្នកងាយកើតមានបញ្ហាដែរ ព្រោះវាមិន អាចរំលាយអាហារបានអស់។
– ការមិនពិសារអាហារពេលព្រឹក ក៏អាចធ្វើឲ្យអ្នកកើតមានជំងឺឈឺក្រពះផងដែរ។
– បើអ្នកញ៉ាំអាហារដែលហិរខ្លាំង ខ្លាញ់ច្រើន វានឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង។
– ការញ៉ាំកាហ្វេនៅពោះទទេរ នឹងធ្វើឲ្យក្រពះអ្នកឆាប់ខូចជាទីបំផុត។
– ការញ៉ាំស្រាច្រើន ក៏អាចធ្វើឲ្យក្រពះអ្នកកើតមានជំងឺយ៉ាងងាយដែរ។
– អ្នកមិនគួរញ៉ាំតែបៃតងច្រើនទេ ទោះបីជាវាអាចធ្វើឲ្យអ្នកស្រកទម្ងន់ក៏ដោយ ព្រោះវាអាចប៉ះពាល់ដល់ សុខភាពក្រពះអ្នកជាខ្លាំង។
– នៅពេលដែលអ្នកមិនផ្តោតអារម្មណ៍ទៅលើការបរិភោគបាយ វានឹងធ្វើឲ្យក្រពះពិបាកដំណើរការជាខ្លាំង។
– នៅពេលដែលអ្នកពិសារផ្លែឈើនៅពោះទទេរ ដោយមិនទាន់ញ៉ាំអាហារផ្សេងៗ វានឹងមិនជួយឲ្យអ្នកមាន សុខភាពល្អទេ។ វានឹងអាចបំផ្លាញក្រពះអ្នកយ៉ាងងាយ។
– សម្ពាធខ្លាំង និងអារម្មណ៍មិនល្អ ក៏ជាកត្តាធ្វើឲ្យក្រពះអ្នកកើតមានបញ្ហាដូចគ្នា៕ សុភ័ក្ត្រ
ប្រភព ៖ miss-no1.com