តាមការស្រាវជ្រាវមួយថ្មីៗនេះ វិធីលាងផ្លែឈើធម្មតា ប្រើប្រាស់ថ្នាំជម្រះក្នុងរង្វង់២នាទី ក្រោយពេលប្រមូលផលពុំមែនជាវិធីប្រសិទ្ធភាពដើម្បីកម្ចាត់ចោលទាំងស្រុងសម្លាប់សត្វល្អិត ។
តាមពួកអ្នកវិទ្យាសាស្រ្តមានវិធីសាស្រ្តមួយចំនួនប្រសិទ្ធភាពជាង ។ ការស្រាវជ្រាវថ្មីមួយរបស់ពួកអ្នកវិទ្យាសាស្រ្តអាមេរិក បានបង្ហាញថា ក្នុងចំណោមវិធីកម្ចាត់ថ្នាំសម្លាប់សត្វល្អិតលើសម្បកផ្លែប៉ោម នោះវិធីប្រើ baking Soda នឹងនាំមកនូវប្រសិទ្ធភាពខ្ពស់បំផុត ។
ក្រុមស្រាវជ្រាវពីសកលវិទ្យាល័យម៉ាសាជូសេត បានឲ្យដឹងថា ល្បាយ baking soda និងទឹក សម្រេចបានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការកម្ចាត់ថ្នាំសម្លាប់សត្វល្អិត ។ ក្រោយរយៈពេលតែ ១២ ទៅ ១៥ នាទី គឺអាចកម្ចាត់បានដល់ ៨០% បរិមាណ thiabendazol និង ៩៦% បរិមាណ phosmet ចេញពីសំបកផ្លែប៉ោម ។
វិធីប្រើប្រាស់ baking soda គឺៈ ដាក់ទឹកប្រមាណ១លីត្រកន្លះ លាយនឹងម្សៅ baking soda ៤ ស្លាបព្រាកាហ្វេ រួចកូរឲ្យសព្វ ។ ចំពោះបន្លែផ្លែឈើនោះត្រាំក្នុងទឹករង្វង់ ៥ ទៅ ៧ នាទី រួចលាងសម្អាត ។ បន្ទាប់មក ត្រាំក្នុងល្បាយនេះរយៈពេលប្រមាណ ១៥ នាទី ។ ចុងក្រោយប្រើកន្សែងជូតស្ងួត គឺអាចបរិភោគបាន ៕ លីសា