Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុត​ពុំមែន​ជា «សត្រូវ» ចំពោះអ្នកជំងឺ​ទឹកនោមផ្អែម

ពួកអ្នកស្រាវជ្រាវ​អ៊ីតាលី បានឲ្យដឹងថា តាមរយៈ​ទស្សនាវដ្តី​ជីវជាតិ​ បរិភោគ​ស៊ុត​ច្រើន​មិនធ្វើ​ឲ្យកើន​កូឡេស្តេរ៉ូល, ជាតិស្ករ​ក្នុងឈាម ឬកម្រិត​ស្ករនៅអ្នក​ជំងឺ​ទឹកនោម​ផ្អែម ។

ក្រុមអ្នក​ស្រាវជ្រាវ​បានចែកអ្នកជំងឺ​ទឹកនោម​ផ្អែម ឬមុន​វិវត្តន៍​ជា​ជំងឺ​ទឹកនោមផ្អែម​ចំនួន ១២៨ នាក់ ជា២ក្រុម៖ ១ក្រុម​មានកម្រិត​ប្រើប្រាស់​ស៊ុតខ្ពស់ (១២ គ្រាប់​ក្នុង​១សប្តាហ៍) និង១ក្រុមទៀត មានកម្រិតប្រើប្រាស់​ទាប (​ប្រមាណ២គ្រាប់​ក្នុង១សប្តាហ៍) ។ ពួកគេ​តាមដានអ្នកជំងឺ​ទាំងនេះក្នុងរយៈពេល១២ខែ ក្នុងនោះ​មាន៣ខែ បរិភោគ​តាមរបប​តម​តែមិនផ្លាស់ប្តូរ​បរិមាណស៊ុត ។

លទ្ធផល​បង្ហាញថា ពុំមានការខុសប្លែក​គ្នា​ច្រើនរវាង​ក្រុម​អ្នក​ជំងឺទាំង​២នេះ​ លើសន្ទស្សន៍​កូឡេស្តេរ៉ូលអាក្រក់, បរិមាណ​ស្ករ​ក្នុងឈាម​និងសម្ពាធ​ឈាម ។ ជាងនេះទៀត ការ​ប្រើប្រាស់ស៊ុត​ផ្សេងគ្នា ក៏មិន​ឥទ្ធិពលដល់ទម្ងន់ខ្លួន ។

ពួកអ្នកស្រាវជ្រាវសង្កត់​ធ្ងន់ថា ការស្រាវជ្រាវ​លើកនេះ​បានពង្រឹងលទ្ធផល​របស់ការ​ស្រាវជ្រាវមុនៗ ដែលចាត់ទុកថា ស៊ុតមាន​ប្រយោជន៍​យ៉ាង​ច្រើន, ពីប្រភព​ប្រូតេអ៊ីន​រហូត​ដល់សារជាតិ​ជីវជាតិ​ល្អសម្រាប់​ភ្នែក, បេះដូង និងសរសៃឈាម ៕ លីសា

×