បើអ្នកកំពុងកើតជំងឺទឹកនោមផ្អែម អ្នកត្រូវសួរខ្លួនឯងថា អាហារអ្វីខ្លះអ្នកគួរញុាំរាល់ថ្ងៃ និងអាហារអ្វីខ្លះទៀតដែលមិនគួរញុាំ។
របបអាហារដែលអ្នកទទួលទានអាចរក្សាសុខភាពរបស់អ្នកឲ្យនៅល្អបាន ខណៈដែលអាហារផ្សេងៗទៀត អាចបណ្តាលឲ្យជំងឺអ្នក
វិវត្តន៍ធ្ងន់ធ្ងរទៅៗ។
ប៉ុន្តែសូមកុំព្រួយបារម្ភ ព្រោះពួកយើងនឹងណែនាំប្រភេទអាហារឆ្ងាញ់ៗជាច្រើន អ្នកជំងឺទឹកនោមផ្អែមគួរទទួលទាន ហើយមិនប៉ះពាល់
ដល់សុខភាព។ អាហារទាំងនោះរួមមាន៖
– សណ្តែក ៖ វាមានជាតិសរសៃខ្ពស់ ហើយក៏ជាប្រភពដ៏ល្អ នៃជាតិម៉ាញេស្យូម និងប៉ូតាស្យូម។
-បន្លែពណ៌ខៀវចាស់ ៖ ស្ពៃ និងខាត់ណា … មានកាឡូរី និងកាបូអ៊ីដ្រាតតិច។
– ផ្លែឈើដែលមានរសជាតិជូរៗ ៖ ទំពាំងបាយជូរ ក្រូច និងក្រូចឆ្មារ សម្បូរជាតិសរសៃ និងវីតាមីន C។
– ដំឡូងបារាំងផ្អែម ៖ វាសម្បូរដោយវីតាមីន A និងជាតិសរសៃ។
– ពពួកបឺរី ៖ ប្លូបឺរី ស្ត្របឺរី រេតបឺរី សុទ្ធតែល្អ ព្រោះវាមានជាតិអង់ទីអុកស៊ីដង់ វីតាមីន និងជាតិសរសៃខ្ពស់។
– ប៉េងប៉ោះ ៖ សម្បូរជាតិដែក វីតាមីន C និង E។
– ខ្លាញ់ត្រី អូម៉េហ្កា 3 ៖ ត្រីសាលម៉ុង ស្ថិតក្នុងបញ្ជីដ៏ល្អបំផុត។
– គ្រាប់ធញ្ញជាតិ ៖ វាផ្តល់នូវសារធាតុចិញ្ចឹម ដែលខ្លួនប្រាណអ្នកត្រូវការ។
– ទឹកដោះគោគ្មានជាតិខ្លាញ់ និងទឹកដោះគោជូរ ៖ ជាប្រភពដ៏ល្អនៃជាតិកាល់ស្យូប និងវីតាមីន D។
– រុក្ខជាតិ Vernonia ៖ ជួយបញ្ចុះជាតិស្ករ និងសម្ពាធឈាម ដែលល្អបំផុត សម្រាប់អ្នកជំងឺលើសឈាម និងទឹកនោមផ្អែម
អត្ថបទ៖ health