Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្ត្រី នឹង​ពិភាក្សា​សេចក្តីព្រាងច្បាប់ ថវិកាជាតិ​ឆ្នាំ​២០១៩

​ភ្នំពេញ ​៖ អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្នុង​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។​

​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផា​ន នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ បានឲ្យដឹងថា នៅ​សេចក្តីព្រាងច្បាប់​ទាំងពីរ​ខាងលើ​នេះ ក៏​ត្រូវ​បាន​ឧត្តមក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់ បើក​កិច្ចប្រជុំ​ពិភាក្សា​កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ក្រោម​កិច្ច​សម្របសម្រួល​របស់​លោក នួន សុខា​វី ប្រធាន​ប្រតិភូ គណបក្ស​ពន្លឺ​ថ្មី និង​ជា​ប្រធាន​ប្តូរ​វេន​ប្រចាំ​ខែ​តុលា​ផងដែរ​។ លោក​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ក៏​បាន​ធ្វើ​បទ​អន្តរាគមន៍​ស្តីពី​ទិដ្ឋភាព​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោល​នយោ​បាយ​​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩៕ ដោយ​៖​បញ្ញា​ស័ក្តិ​

​សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​ខាងក្រោម​៖

×