អ្នកស្រី Junko Umihara សាស្ត្រាចារ្យនៃសកលវិទ្យាល័យនៃ Nippon បានចែករំលែកប្រាប់ Japan Timesថា៖ «យំ គឺជាទង្វើស្វ័យការពារសំដៅប្រឆាំងនឹងភាពស្ត្រេស»។
បណ្តាក្រុមហ៊ុននៅសាលារៀនជប៉ុន បានទូន្មានឱ្យពលរដ្ឋខ្លួនយំដើម្បីសម្រួលសុខភាពផ្លូវចិត្ត។
លោក Hidefumi Yoshida 43ឆ្នាំ ត្រូវបានប្រសិទ្ធនាមថា «គ្រូទឹកភ្នែក(namida sensei)» បានចំណាយពេល៥ឆ្នាំកន្លះ ធ្វើដំណើរពាសពេញប្រទេសជប៉ុនដើម្បីពន្យល់អំពីប្រយោជន៍នៃការរយំ។លោកបានរកឃើញថា ការយំ នាំមកនូវសុខភាពផ្លូវចិត្ត ។ក្រោយពេលតាមដានកូនសិស្សម្នាក់ពុំចាំបាច់ត្រូវការការប្រឹក្សាយោបល់អំពីគ្រូពេទ្យ តែគាត់អាចសះស្បើយពីជំងឺស្ត្រេស ដោយគ្រាន់តែសិស្សម្នាក់នោះមានឱកាសនិយាយចេញអ្វីៗដែលជាប់គាំងក្នុងចិត្ត ព្រមទាំងស្រែកយំខ្លាំងៗ។លោកពោលថា ៖ ប្រសិទ្ធភាពនៃការកាត់បន្ថយស្ត្រេសដោយសារការយំ នឹងបើកកកាយរឿងរ៉ាវគាំងជាប់ក្នុងចិត្តនោះមានភាពប្រសើរជាងការសើចនិងដេកទៅទៀត។
នៅឆ្នាំ២០១៥ ជប៉ុនបានលើកឡើងកម្មវិធីត្រួតពិនិត្យស្ត្រេស ដោយចាប់បង្ខំចំពោះក្រុមហ៊ុនដែលមានបុគ្គលិកចាប់៥០នាក់ឡើង។តាំងពីពេលនោះមកលោកYoshida តែងដើរផ្សព្វផ្សាយអំពីវិធីសាស្ត្រដោះស្រាយបញ្ហាស្ត្រេសដោយសារការយំ ។តាមលោក ប្រការសំខាន់បំផុតនោះគឺការបង្កើតឱកាសដើម្បីយំ។អ្នកអាចមើលខ្សែភាពយន្តលន្លង់លន្លោចស្តាប់ភ្លេងមនោសញ្ចេតនា ឬអានរឿងនិទានអំពីជីវិតដ៏កម្សត់ទាំងឡាយ។លោកអះអាងថា៖ ប្រសិនបើអាចយំក្នុងមួយសប្តាហ៍បានម្តង នោះជីវិតអ្នកនឹងលែងស្ត្រេសទៀតហើយ៕លីសា