Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​សណ្តែកសៀង ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព​?

សណ្តែកសៀង​គឺជា​ប្រភព​នៃ​អាហារ​ដែល​ផ្តល់​សារធាតុ​បំប៉ន​យ៉ាងច្រើន​ចំពោះ​សុខភាព ជាពិសេស​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​បញ្ចុះ​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។​

​សណ្តែកសៀង អាច​ជួយ​ការពារ​ជំងឺ​ក្រិន​រឹង​សរសៃឈាម ដែល​ជា​ហេតុ​នាំអោយ​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។​

​លើសពីនេះទៅទៀត សណ្តែកសៀង មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ពិសេសៗ​មួយចំនួនទៀត ដែលមាន​សារៈសំខាន់​សម្រាប់​រាងកាយ​មាន​សុខភាព​ល្អ​។​

ខ្លាញ់​អាស៊ីត​ពីរ​ប្រភេទ​នោះ​មានឈ្មោះ​ថា Linoleic Acid និង Linolenic Acid ដែល​មាន​ក្នុង​សណ្តែកសៀង មាន​តួនាទី​សម្រួល​ដល់​មុខងារ​សាច់ដុំ​រលោង​ក្នុង​រាងកាយ ព្រមទាំង​រក្សា​សម្ពាធ​ឈាម​អោយ​ស្ថិតនៅ​ក្នុង​កម្រិត​ធម្មតា​ទៀត​។​

​ចំណែកឯ​ជាតិ​សរសៃ​របស់​សណ្តែកសៀង​វិញ ត្រូវបាន​គេ​បង្ហាញថា វា​អាច​ជួយ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុលក្នុង​រាងកាយ​តាមរយៈ​ការ​បោសសម្អាត​នៅតាម​ជញ្ជាំង​សរសៃឈាម និង​សរសៃ​អា​ក់ទែ​៕​ សុភ័ក្ត្រ

×