របួសខួរក្បាលដោយការប៉ះទង្គិចដែលភាគច្រើនជាការខ្ទាំនោះ បង្កឡើងដោយការប៉ះទង្គិចនឹងរបស់មុតស្រួច និងទាលទៅលើក្បាលដោយផ្ទាល់។ វាប្រហែលជាកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ លេងបាល ឬធ្លាក់ពីទីខ្ពស់។
បើសិនជាអ្នកសង្ស័យថា ជាការរបួសខួរក្បាលដោយការប៉ះទង្គិចមែន ចូរស្វែងរកការព្យាបាលភ្លាមៗ។ គ្រូពេទ្យប្រហែលជាអាចធ្វើការពិនិត្យសរសៃប្រសាទដើម្បីវាយតម្លៃទៅលើការគិត ការធ្វើចលនា មុខងារញាណ និងការរ៉េផ្លិចជាដើម។
រោគសញ្ញាតិចតួចនៃការបួសខួរក្បាលដោយការប៉ះទង្គិចមានដូចជា៖
• ឈឺក្បាល
• វង្វេងវង្វាន់
• ព្រឹលភ្នែក
• ប្រែប្រួលអាកប្បកិរិយា
ចំពោះអាការៈបន្ថែមខាងក្រោមនេះទៀតក៏អាចបញ្ជាក់ថា មានការរបួសនៅខួរក្បាលធ្ងន់ធ្ងរដែរ៖
• ចង្អោ ឬក្អួត
• និយាយឡុលៗ
• ខ្សោយដៃ ឬជើង
• មានបញ្ហានៃការគិត៕
ប្រភព៖ HealthDay
សុភ័ក្ត្រ