Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​អ្នក​មាន​អាការៈ​ទាំងនេះ នោះ​វា​បញ្ជាក់​ថា តម្រងនោម​អ្នក​កំពុង​ជួប​គ្រោះថ្នាក់​ហើយ​

​បច្ចុប្បន្ននេះ មនុស្ស​ជាច្រើន​មាន​ការព្រួយបារម្ភ​ចំពោះ​ការ​កើត​ជំងឺ​លើ​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម ប៉ុន្តែ​ពួកគេ​ភ្លេច​អំពី​សរីរាង្គ​សំខាន់ៗ​ផ្សេង​ទៀត​ដែល​ត្រូវការ​ការយកចិត្តទុកដាក់​ដូចគ្នា​ដែរ​។​

​អាការៈ​មួយចំនួន​នៃ​សរីរាង្គ​ណាមួយ​ខ្សោយ​នោះ​ពិតជា​រឿង​មួយ​ដែល​យើង​គួរតែ​យកចិត្តទុកដាក់​ខ្លាំង​ផង ជាពិសេស​ករណី​តម្រងនោម​តែម្តង ព្រោះ​ការ​ខ្សោយតម្រងនោម​ច្រើន​តែ​រក​ឃើញ​ក្នុង​ដំណាក់កាល​មួយ​យឺត​ពេល​រហូត​។ យ៉ាងណាមិញ រាងកាយ​នឹង​បញ្ជូន​សញ្ញា​ប្រកាសអាសន្ន​ច្រើន​មុន​ពេល​វា​ទៅ​ជា​អាការៈ​ធ្ងន់ធ្ងរ​ដូចជា​៖

– ប្រែប្រួល​លក្ខណៈ​ទឹកនោម​

– ហើម​

– រមាស់ ឬ​ស្បែក​ស្ងួត​

– មិនសូវ​ឃ្លាន​អាហារ​

– អស់កម្លាំង​ខ្លាំង​

– ក្អួតចង្អោ​

​ប្រភព​៖ health

សុភ័ក្ត្រ

×