ប៉ៃលិន ៖ ឆ្លងទុយោចាបឆេះធុងហ្គាសនៅផ្ទះមន្ត្រីកងកម្លាំងនគរបាលម្នាក់នៅស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយ មនុស្សរងរបួសស្រាលចំនួន ០១នាក់ និងខូចខាត ទ្រព្យសម្បត្តិមួយចំនួន ។ អគ្គីភ័យនោះកើតឡើងកាលពីវេលាម៉ោង ០៧និង៤០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូឆ្នាំ២០១៧។ ករណីផ្ទុះធុងចង្ក្រានហ្គាស នៅចំណុចផ្ទះលោកវរសេនីយ៍ត្រី ហ៊ុយ ហិត មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
អនុសេនីយ៍ទោ វ៉ន វាសនា មន្ត្រីនគរបាលក្រុងប៉ៃលីនអោយដឹងថា ៖ អគ្គីភ័ណនេះបណ្តាលមកពីឆ្លងចរន្តទុយោ និងឆាបឆេះធុងចង្ក្រានហ្គាស ។ ហើយវាបង្អោយម្ចាស់ផ្ទះខាងលើរងរបួស។
តែករណីនេះត្រូវបានរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនធ្វើការបាញ់ពន្លត់បានទាន់ពេលវេលាដែរ ទើបមិនរាដាល់៕ ដោយ ៖ បន្ទាយ