មានផ្នែក៣របស់សត្វជ្រូក ត្រូវបានវេជ្ជបណ្ឌិតខាងជីវជាតិទូន្មានគួរប្រយ័ត្នប្រយែងជាពិសេស ។ ប្រសិនបរិភោគមិនត្រឹមត្រូវ ឬ ច្រើនពេក នឹងឥទ្ធិពលដល់សុខភាពធ្ងន់ធ្ងរ ។
១ – ថ្លើមជ្រូក
ថ្លើមជ្រូកជាផ្នែកផ្ទុកកូឡេស្តេរ៉ូល និងលោហធាតុធ្ងន់ដ៏ច្រើន ។ តម្រូវការសម្រាប់មនុស្សម្នាក់ៗត្រូវបានអនុញ្ញាត គឺប្រមាណ ៣០០ mg កូឡេស្តេរ៉ូលក្នុង១ថ្ងៃ ។ ក្នុងពេលនោះ ថ្លើមជ្រូក ១០០ ក្រាម ផ្ទុកជាង ៤០០ mg កូឡេស្តេរ៉ូល ។
ចំណីអាហារទាំងអស់ដែលសត្វជ្រូកស៊ី សុទ្ធតែត្រូវឆ្លងកាត់ថ្លើមដើម្បីកម្ចាត់ជាតិពុល, ដំណើរការនោះប្រសិនមិនអនុវត្តន៍បានល្អ ណឹងបន្សល់ទុកជាតិពុលយ៉ាងច្រើនក្នុងថ្លើម ។ ដូច្នេះ អ្នកគួរថ្លឹងថ្លែង មុនពេលបរិភោគថ្លើម ដើម្បីកុំឲ្យលើសកូឡេស្តេរ៉ូល, ជាតិពុល, លោហធាតុធ្ងន់ បង្កគ្រោះថ្នាក់ដល់សុខភាព ។
២ – ខួរជ្រូក
ទោះបីខួរជ្រូកត្រូវបានចាត់ទុកជាម្ហូបប៉ូវ ដោយសារផ្ទុកកាល់ស្យូម , ហ្វូសហ្វ័រ, ដែក និងសមាសធាតុផ្សេងៗមួយចំនួនទៀត តែផ្ទុយមកវិញ វាសម្បូរកូឡេស្តេរ៉ូលបំផុត ។
ធម្មតា ខួរជ្រូក១ទម្ងន់ ១០០ ក្រាម ផ្ទុកប្រមាណ ៣០០០ mg កូឡេស្តេរ៉ូល ។
៣ – សួតជ្រូក
សួតជាផ្នែកប្រមូលផ្តុំជាតិពុលច្រើនបំផុតលើសរីរាង្គជ្រូក ។ ទន្ទឹមនោះ ជ្រូកមានទម្លាប់ពិសេស គឺឧស្សាហ៍ដកដង្ហើមកៀកដី ។ ហេតុនេះ វាបានស្រូបចូលសួតនូវធូលីកខ្វក់ជាច្រើនជារៀងរាល់ថ្ងៃ ។ ពេលជ្រូកដកដង្ហើម ធូលី និងលោហធាតុធ្ងន់ ត្រូវស្រូបចូលជ្រៅទៅក្នុងសួត ។ ពេលមនុស្សបរិភោគសួតជ្រូក នឹងទាញទៅជាមួយនូវធូលី, លោហធាតុធ្ងន់ទាំងនោះ រួមទាំងវីរុសបង្កជំងឺទៅក្នុងខួរ បង្កគ្រោះថ្នាក់ធំដល់សុខភាព ។
តាមលទ្ធផលវិភាគ ក្នុងសួតជ្រូកមានផ្ទុកជាតិពុលដល់ទៅ ៦០% ក្នុងសាច់ជ្រូកទាំងមូល ៕ លីសា