លើសសម្ពាធឈាមជាជំងឹដែលមិនសូវធ្វើឲ្យយើងឈឺចាប់ ប៉ុន្តែវាអាចផ្តាច់ជីវិតយើងបានយ៉ាងស្រួល។ មធ្យោបាយតែមួយគត់ ដើម្បីដឹងថាតើ សម្ពាធឈាមរបស់អ្នក គឺខ្ពស់នោះ គឺតាមរយៈការពិនិត្យជាទៀងទាត់។
ប្រសិនបើសម្ពាធឈាមរបស់អ្នក គឺពិតជាខ្ពស់នោះ វាអាចមានរោគសញ្ញាមួយចំនួន ដែលអាចអោយយើងសង្ស័យបាន ដែលរោគសញ្ញានោះ រួមមាន ៖
– ឈឺក្បាលខ្លាំង
– ឈឺទ្រូង
– អស់កម្លាំង ឬភ័ណ្ឌច្រលំ
– ពិបាកដកដង្ហើម
– បេះដូងលោតមិនប្រក្រតី
– ព្រិលភ្នែក
– ឈាមនៅក្នុងទឹកនោម
– ណែនទ្រូង តឹងក ឬហ៊ឹងត្រចៀក។
ប្រសិនបើអ្នកមានរោគសញ្ញាខាងលើនេះ សូមប្រញាប់ទៅជួបនឹងគ្រូពេទ្យភ្លាមៗ។ អ្នកអាចមានការឡើងសម្ពាធឈាម ដែលអាចធ្វើអោយអ្នកគាំងបេះដូង ឬមានជំងឺដាច់សរសៃឈាមខួរក្បាល។
ជំងឺលើសឈាម ដែលមិនត្រូវបានព្យាបាល អាចនាំអោយមានជំងឺធ្ងន់ធ្ងរ ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺតម្រងនោម និងបញ្ហាភ្នែក៕ សុភ័ក្ត្រ
ប្រភព៖ health