Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍​រាជរដ្ឋាភិបាល ៖ លោកស្រី រ៉ូ​ណា ស្មី​ត គឺជា​ការងារ​បច្ចេកទេស​សុទ្ធសាធ ដែលមាន​កាតព្វកិច្ច និង​សមត្ថកិច្ច ជា ដៃគូ​រាជរដ្ឋាភិបាល​

​ភ្នំពេញ​ ៖ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា របស់លោក ផៃ ស៊ី​ផាន បានចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយ​អះអាងថា ដំណើរ​ទស្សនកិច្ច​រប​ស់ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែលជា​មន្ត្រី​របស់​អង្គការសហប្រជាជាតិ ស្ថិតនៅក្នុង​ការងារ​ប​ច្ចេកទេស​សុទ្ធសាធ ដែលមាន​កាតព្វកិច្ច និង​សមត្ថកិច្ច ជា ដៃគូ​រាជរដ្ឋាភិបាល​។​

​ការចេញ​សេចក្តីថ្លែងការណ៍​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​បណ្តាញសារព័ត៌មាន​ជាច្រើន បាន​ចាប់អារម្មណ៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ លោកស្រី រ៉ូ​ណា ស្មី​ត មកកាន់​ប្រទេស​កម្ពុជា​ជាថ្មីទៀត រយៈពេល​១១​ថ្ងៃ​។​

​សេចក្តីថ្លែងការណ៍​រប​ស់ លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែលជា​មន្ត្រី​របស់​អង្គការសហប្រជាជាតិ ស្ថិតនៅក្នុង​ការងារ​ប​ច្ចេកទេស​សុទ្ធសាធ ដែលមាន​កាតព្វកិច្ច និង​សមត្ថកិច្ច ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ជំរុញ​វិស័យនេះ ឱ្យ​ទទួលបាន​ផ្លែផ្កា​វិជ្ជមាន ដោយ​គ្មាន​ប្រទូសរ៉ាយ ជាមួយ​អធិបតេយ្យ​កម្ពុជា ក្រៅពី​ការងារ​ប្រកបដោយ​កិត្តិយស​ចំពោះមុខ រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​រដ្ឋ​សមាជិក​ពេញសិទ្ធិ​របស់​អង្គការសហប្រជាជាតិ ក៏ដូចជា​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​ចូលរួម​ក្នុង​កិច្ច​បន្ត​ការរស់នៅ​ក្នុង​ភាព​ក្សេមក្សាន្ត សន្តិភាព ស្ថិរភាព និង​វិបុលភាព ដោយ​គ្មាន​ការរំលោភ​ក្នុង​រូបភាព​ណាមួយ នៃ​សេចក្តី​ថ្លែ​ថ្នូរ​បស់​ជាតិខ្មែរ​។​

​អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​បំពេញ​ទស្សនកិច្ច​១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ការ​អញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល​១១​ថ្ងៃនេះ អ្នកជំនាញ​រូបនេះ​គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។ អ្នករាយការណ៍​ពិសេស អ​.​ស​.​ប បំពេញ​បេសកកម្ម​ផ្លូវការ​ជា​ទៀត​ទាត់​មកកាន់​ប្រទេស​កម្ពុជា និង​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​ក្រុមប្រឹក្សា​នេះ បានតែងតាំង​លោកស្រី នៅក្នុង​ខែមីនា ឆ្នាំ​២០១៥​។ លោកស្រី​នឹង​បង្ហាញ​របាយការណ៍​បន្ទា​ប់​របស់​លោកស្រី ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩​។​

​ទស្សនកិច្ច​នេះ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ក៏​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ដើម្បី​អនុវត្ត​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ​៕ ដោយ​ ៖​ កូ​ឡាប​

×