គំនិតច្នៃប្រឌិត«ស្រូបយក»ទឹកស្អាតពីបរិយកាលទទួលបានពានរង្វាន់ ១,៥លានដុល្លារ ដោយសារការរកឃើញវិធីបង្កើតពពកសិប្បនិមិត្តនៅក្នុងcontainerរមួយ ហើយអាចស្រូបយកទឹកគ្រប់គ្រាន់សម្រាប់ មនុស្ស១០០នាក់ផឹកក្នុងមួយថ្ងៃៗ។
ប្រព័ន្ធថ្មីនេះមានឈ្មោះថា WEDEW, Wood-to-Energy Deployed Water (បកប្រែបណ្តោះអាសន្នថាទឹកត្រូវបានបង្កើតឡើងពឹងពាក់ថាមពលពីឈើ)។
ប្រព័ន្ធនេះមានបរិក្ខារមួយហៅថា Skywater ដែលជាប្រព័ន្ធធំមួយមានសមត្ថភាពយកលំនាំតាមលក្ខខណ្ឌបង្កើតពពក។ បរិក្ខារនេះនឹងស្រូបយកបរិយាកាសក្តៅ រួចឱ្យវាប្រាស្រ័យផ្ទាល់នឹងបរិយាកាសត្រជាក់ បង្កើតបានជាតំណក់ទឹកសុទ្ធអាចបរិភោគបាន។ទឹកនេះត្រូវបានស្តុកទុកនៅក្នុងអាងខាងក្នុងcontainer ហើយមានរ៉ូប៊ីណេខាងក្រៅទុកសម្រាប់ឱ្យគេបើកយកទឹកទៅប្រើប្រាស់។
រូប ប្រព័ន្ធនេះហៅថា WEDEW អាចផ្តល់ទឹកស្អាតសម្រាប់ផឹកភ្លាមៗមិនថានៅទីណាក៏ដោយ វាជួយកាត់បន្ថយថវិកាចំណាយ ក៏ដូចជាបរិមាណ CO2។
ក្រុមហ៊ុនSkysource/Skywater Alliance បានទទួលជោគជ័យក្នុងការប្រកួតWater Abundance XPrize បង្កើតឡើងនៅឆ្នាំ២០១៦ តម្រូវឱ្យស្វែងរកវិធីសាស្ត្រយ៉ាងតិចទឹកសុទ្ធ២០០០លីត្រក្នុងមួយថ្ងៃពីបរិយាកាស ដោយប្រើប្រាស់ថាមពលស្អាត ហើយតម្លៃទឹកមិនលើសពី ០,០២ដុល្លារក្នុងមួយលីត្រ។
បច្ចុប្បន្ន WEDEW ត្រូវដាក់ឱ្យប្រើប្រាស់នៅតំបន់មួយចំនួន។ នាថ្ងៃអនាគត គេនឹងបង្កើតវា រួចផ្តល់ឱ្យបណ្តាអង្គការមិនយកកម្រៃដើម្បីដាក់ពង្រាយនៅតំបន់ក្រខ្សត់ទឹកទាំងឡាយនៅលើពិភពលោក៕សូយន