ខ្ទឹមសមានប្រសិទ្ធភាពព្យាបាលអាការៈរោគមួយចំនួនល្អជាងថ្នាំពេទ្យទៅទៀត, ក្នុងនោះចូរគិតទៅដល់ខ្ទឹមសពេលអ្នកមានអាការៈឈឺត្រចៀក, ឈឺក្បាល ។ ខ្ទឹមសនឹងជួយបំបាត់ការឈឺនៅត្រចៀក ហើយផ្តើមពីនោះ កម្ចាត់ចោលអាការៈឈឺក្បាល ។
ចូរអ្នកញាត់ខ្ទឹមស១កំពឹស ចូលក្នុងត្រចៀកដូចជាពេលអ្នកស៊កកាសត្រចៀក ។ អាការៈឈឺ និងរលាកនឹងបាត់តែក្នុងរង្វង់ប៉ុន្មាននាទី ហើយអ្នកនឹងទទួលអារម្មណ៍មានកម្តៅភាយក្នុងត្រចៀក ។
មុនពេលគេង ចូរអ្នកអនុវត្តន៍វិធីនេះឡើងវិញ ដោយទុកខ្ទឹមសក្នុងត្រចៀកពេញ១យប់, ព្រឹកឡើងអ្នកនឹងមានអារម្មណ៍ថាខ្លួនខុសប្លែកទាំងស្រុង រឹងមាំដូចជាពុំដែលឈឺ ។ រាល់រោគសញ្ញាឈឺក្បាលសុទ្ធតែបាត់អស់ ។
. ខ្ទឹមសជួយបន្ថយកម្តៅ
ខ្ទឹមសល្អបំផុតចំពោះក្មេង ។ ប្រសិនក្មេងគ្រុនក្តៅ, ចូរហាន់ខ្ទឹមជាចំណិតតូចៗយកទៅត្រាំក្នុងទឹកខ្មេះ ។ បន្ទាប់មកបំពក់វាលើជើង និងដាក់ក្នុងត្រចៀកក្មេង ។ អាការៈក្តៅនឹងបាត់ទៅយ៉ាងលឿន ។
. ព្យាបាលក្អក
ទឹកត្រាំខ្ទឹមសជាប្រចាំជាប្រភេទស៊ីរ៉ូព្យាបាលក្អកធម្មជាតិមួយ ។ ចូរយកខ្ទឹមសហាន់តូចៗដាក់ត្រាំក្នុងទឹកឃ្មុំ រួចបិទគម្របទុក១យប់ក្នុងបន្ទប់គេង ។ ព្រឹកឡើងអ្នកច្រោះយកទឹករួចបៀម១ស្លាបព្រារៀងរាល់២ម៉ោងម្តង ។
. ព្យាបាលទឹកនោមផ្អែម
គួរបរិភោគតិចបំផុត ៥ ក្រាម ខ្ទឹមសត្រាំទឹកខ្មេះរាល់ថ្ងៃ ។ បរិភោគជាប់ក្នុងរង្វង់១ខែ នឹងជួយបន្ថយបរិមាណស្ករក្នុងឈាមយ៉ាងច្រើន ។ អ្នកគួរត្រាំប្រមាណ ៣០ ទៅ ៤០ ថ្ងៃ មុនពេលប្រើប្រាស់ ៕ លីសា