Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព័ត៌មាន “​ល្អ​” សម្រាប់​អ្នក​ចូលចិត្ត​បរិភោគ​បាយ​ច្រើន តែ​មិន​…​ធា​ត់​!

​ប្រសិនបើ​អ្នក​ត្រូវ​គ្រូពេទ្យ​តម្រូវ​ឲ្យ​តម​បាយនោះ ឥឡូវ​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ដោយ​គ្រាន់តែ​បន្ថែម​ប្រេងដូង​បន្ថិ​ត​ទៅ​ក្នុង​អង្ករ​ពេល​អ្ន​ក​ដាំបាយ វា​នឹង​ជួយ​កាត់បន្ថយ​បរិមាណ​កាឡូរី ធ្វើឲ្យ​អ្នក​មិន​ឡើងទ​ម្ងន់​បាន ។​

​ប្រទេស​នៅ​តំបន់​អាស៊ី​យើង​ជា​ទូទៅ​គឺ​បរិភោគ​បាយ​ជា “​គោល​” ។ ប៉ុន្តែ​បាយ​ផ្ទុក​នូវ​កាឡូរី​ច្រើន ងាយ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ។ បាយ​មួយ​ចាន​វា​មាន​កាឡូរី ប្រមាណ​ពី ២០០-២៥០ calo ហើយ​អាច​ត្រូវបាន​បំប្លែង​ទៅ​ជា​ខ្លាញ់ ប្រសិន​ថាមពល​ប្រើប្រាស់​ពុំ​អស់ ។​

​ពិនិត្យ​ឃើញ​ស្ថានភាព​នេះ ក្រុម​អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Srilanka បាន​រកឃើញ​វិធី​ដាំបាយ​ជួយ​កាត់បន្ថយ​កាឡូរី បាន​ដល់​ទៅ ៦០% ហើយ​ផ្តល់​បន្ថែម​នូវ​សារៈប្រយោជន៍​ដទៃ​ថែម​ទៀត ។​

​តាម​នោះ​អ្នក​គ្រាន់តែ​បន្ថែម​ប្រេងដូង​ទៅក្នុង​ទឹក​រួច​ដាំបាយ​ធម្មតា​ប៉ុណ្ណោះ ។ ក្រោយពេល​ឆ្អិន យក​វា​ទៅ​ដាក់​ក្នុង​ទឹក​ត្រជាក់ ឬ​ទូរ​ទឹកកក​ប្រមាណ ១២​ម៉ោង ។ បែបនេះ ៦០%​កា​ឡូរី ត្រូវបាន​លុបបំបាត់ ។​

បន្ថែម​ប្រេងដូង​ទៅក្នុង​អង្ករ​មុន​ពេល​ដាំ នឹង​កាត់បន្ថយ​កាឡូរី​បាន ៦០% ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​បាន ។​

​ការស្រាវជ្រាវ​បង្ហាញ​ឲ្យដឹងថា ប្រេងដូង​វា​ប្រតិកម្ម​ជា​មួយ​មូលេ​គុល​នៃជាតិ​ម្សៅ រួច​ធ្វើឲ្យ​រចនាសម្ព័ន្ធ​វា​ប្រែប្រួល ។ ពេល​ត្រូវ​បាន​ធ្វើឲ្យ​ត្រជាក់​រយៈពេល ១២​ម៉ោង នាំឲ្យ​កើត​មាន​ការតភ្ជាប់ Hydro របស់​បណ្តា​ម៉ូលេគុល amylose ខាងក្រៅ​គ្រាប់​អង្ករ ហើយ​ប្រែ​វា​ក្លាយជា​របាំង​ប្រឆាំង​ម្សៅ ។ មានន័យ​ថា វា​ជួយ​បង្កើន​បរិមាណ​សារធាតុ​ប្រឆាំង​ម្សៅ​ឡើងដល់ ១៥% -​ល្អ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម ឬ​ចង់​សម្រក​ទម្ងន់ ។​

​នៅពេល​បរិភោគ​បាយ​អ្នក​យក​វា​មក​កម្តៅ​ឡើងវិញ តែ​វា​ពុំ​បាន​ធ្វើឲ្យ​កើន​កា​ឡូរី​ទេ ។ ប៉ុន្តែ​ពុំគប្បី​ទុក​វា​សម្រាប់​បរិភោគ​លើសពី ២៤​ម៉ោង​ឡើយ ៕ លី​សា​

×