តាកែវ៖ ប្រជាពលរដ្ឋបានធ្វើការរិះគន់លើមន្ត្រីពាក់ព័ន្ធ មួយចំនួន ជាពិសេសនគរបាលចរាចរណ៍ផ្លូវគោកខេត្តតាកែវ គួរតែធ្វើការត្រួតពិនិត្យអោយមែនទែន លើការដឹកលើសចំណុះនៅសម្ភារៈ ផ្សេងៗ ដែលកំពុងចរាចរណ៍លើដងផ្លូវ ជាពិសេសនោះដូចឃើញនៅក្នុងរូបនេះស្រាប់ ដែលបានបង្ហាញពីសកម្មភាព ម្ចាស់ឡានដឹកទំនិញមួយ បានដឹកថ្មម៉ាតធំៗ ដោយមិនមានចងខ្សែហ៊ុមព័ទ្ធអ្វីទាំងអស់ ដោយមិនគិតពីសុវត្តិភាពអ្វីឡើយ អោយតែបានដឹក ចង់គ្រោះថ្នាក់ដល់អ្នកណា ក៏គ្រោះថ្នាក់ទៅ ។
សូមបញ្ជាក់ផងដែរថា ការរិះគន់នេះគឺបានកើតឡើងនៅក្នុងពេលដែលប្រជាពលរដ្ឋបានធ្វើដំណើរនៅលើដងផ្លូវជាតិលេខ ២ ពីស្រុកគីរីវង់ ឆ្ពោះទៅក្រុងដូនកែវ ហើយបានជួបជាមួយនិងរថយន្តដឹកថ្មម៉ាតធំៗមួយគ្រឿង ដែលកំពុងបើកបរ ហើយដឹកថ្មលើសចំណុះ រំកិលខិតមកក្រោយសឹងតែធ្លាក់មកដល់ក្រោមទៅហើយ៕ តាកែវ