រុស្ស៊ីបានចុះផ្សាយលើទស្សនាវដ្តីវេជ្ជសាស្ត្របុរាណកាលពីឆ្នាំ ១៩៩៩ របស់គ្រូពេទ្យបុរាណ GL Glubok ដែលក្នុងនោះមានពណ៌នាលំអិតពីវិធីប្រើសំបកទទឹមហាលស្ងួត មកធ្វើជាឱសថព្យាបាល រាក មួល រលាកខ្នែងពោះវៀន រលាកក្រពះ ដែឡគេបានអនុវត្តទទួលលទ្ធផលគាប់ប្រសើរ ។ លើសពីនេះ វាត្រូវបានផ្តល់ “កម្មសិទ្ធិបញ្ញា” ទៀត ផង ខណៈវត្ថុធាតុរុស្ស៊ីមានតែ១គត់គឺសំបកទទឹមហាលស្ងួត។
គ្រូពេទ្យនេះណែនាំ ៖
-យកសំបកទទឹមស្ងួតពី ១០-១២g ដាំមួយពុះជាមួយទឹក ២០០ ml ទុកវាឲ្យត្រជាក់ ហើយចំពោះជំងឺរាកមួល គ្រុនពោះវៀន អាសន្នរោគ រលាកខ្នែងពោះវៀន (ពោះវៀនដុះខ្នែង) ចូរពិសារវា ១០០ml រយៈពេល ១០នាទី ក្រោយអាការៈនៃជំងឺទាំងនោះនឹងអន់ ហើយប្រសិននៅឈឺនោះ ៣ម៉ោងក្រោយ ផឹក ១០០ml ទៀត នោះលទ្ធផលនឹងបានដឹងនៅ ៥ម៉ោងបន្ទាប់ ។
-ចំពោះអ្នករលាកក្រពះ ពោះវៀនតូច ពោះវៀនធំ ៖
របៀបដាំដូចខាងលើដែរ តែផឹក ៣ពេល ព្រឹក ថ្ងៃត្រង់ យប់ ពេលពោះទទេ ។ ប៉ុន្តែផឹកត្រឹម ២៥ ml ប៉ុណ្ណោះ ។ ត្រូវផឹកឲ្យបានទៀងទាត់រយៈពេល៧ថ្ងៃជាប់គ្នា នោះអ្នកនឹងឃើញប្រសិទ្ធភាពរបស់វា ។
ចំណាំ ៖ ទទឹមធម្មជាតិសុទ្ធសាធគ្មានគីមី
ចន្ទ្រា