ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបគ្របដណ្តប់លើតំបន់ភាគខាងត្បូង និងតំបន់មាត់សមុទ្រ ខណៈតំបន់ភាគឦសាន និងតំបន់ភាគកណ្តាលគ្របដណ្តប់ដោយជ្រលងសម្ពាធខ្ពស់។
ក្រសួងជំនាញ បានបន្ថែមថា យោងតាមការព្យាករណ៍ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពភ្លៀង ចាប់ពីថ្ងៃទី៧-៨ ខែវិច្ឆិកា តាមបណ្តាខេត្ត ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ អាចនឹងមានភ្លៀងធ្លាក់បីតិចទៅមធ្យម។ ចាប់ពីថ្ងៃទី៧-១០ ខែវិច្ឆិកា បណ្តារាជធានី ខេត្ត ដូចជា រាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្តាល តាកែវ និងខេត្តកំពង អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
ចំណែកស្ថានភាពសីតុណ្ហភាព គឺចាប់ពីថ្ងៃទី៦-១០ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានសីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២៣ទៅ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ ២៩ទៅ៣១អង្សាសេ៕ ដោយ ៖ កូឡាប