ចេកជាផ្លែឈើសម្បូរជីវជាតិល្អសម្រាប់សុខភាព ។ ប៉ុន្តែប្រសិនបរិភោគមិនត្រឹមត្រូវ វាបែរជាអាចបង្កគ្រោះថ្នាក់ឲ្យសុខភាពទៅវិញ ។
. បរិភោគចេកច្រើនពេកក្នុង១ថ្ងៃ
ចេកមានបរិមាណវីតាមីន និងប៉ូតាស្យូមដ៏ច្រើន អាចជួយឲ្យស្បែកស្អាត, ភ្នែកភ្លឺ និងបង្ការជំងឺច្រើនយ៉ាង ។ ប៉ុន្តែ បរិភោគចេកច្រើនពេកក្នុងថ្ងៃ នឹងធ្វើឲ្យកើនបរិមាណវីតាមីន B6 មិនល្អសម្រាប់សរីរាង្គ ។ បរិមាណចេកច្រើនក្នុងរយៈពេលខ្លី អាចប្រឈមនឹងរោគសញ្ញាដូចជាកើនប៉ូតាស្យូមក្នុងឈាម, ចង្វាក់បេះដូងខ្សោយ, និងថែមទាំងអាចបង្កការស្ពឹកបណ្តោះអាសន្ន ។
អ្នកជំនាញការទូន្មានគ្រប់គ្នា គួរបរិភោគចេកតែ២ផ្លែក្នុង១ថ្ងៃ ។
. ឃ្លានពេលណាបរិភោគពេលនោះ
ចេកនឹងពង្រីកប្រសិទ្ធភាពល្អពេលអ្នកបរិភោគវាក្រោយពេលបាយប្រមាណ ១ ទៅ ២ ម៉ោង ។ ផ្ទុយមកវិញ ប្រសិនបរិភោគពេលពោះទទេ នឹងធ្វើឲ្យបរិមាណម៉ាញ៉េស្យូមកើនប្រថុចញ៉ុច បង្កការបាត់តុល្យភាពសរសៃឈាមបេះដូង និងគ្រោះថ្នាក់ដល់សុខភាព ។
ជាងនេះទៀត បរិមាណវីតាមីន C ដ៏ច្រើនក្នុងចេក ប្រសិនត្រូវបាននាំចូលសរីរាង្គពេលពោះទទេ ក៏ធ្វើឲ្យអ្នកហើមពោះ, រលាកក្រពះ ៕សូយន