បន្ទាយមានជ័យ ៖ ពលរដ្ឋនិងមន្ត្រីមូលដ្ឋានស្រុកភ្នំស្រុកនិងព្រះនេត្រព្រះសុំដោះស្រាយរឿងទឹក ស្រូវ លូ ផ្លូវ ស្ពាន សាលារៀន ..នៅសហគមន៍។ នេះបើតាមពួកគាត់សួរ ស្នើសុំនិងសំណូមពរដោះស្រាយពីមន្ត្រីក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យលើកទី១ សម្រាប់ឆ្នាំនេះដែលរៀបចំធ្វើនៅវត្តព្រៃមាន់ឃុំរហាលស្រុកព្រះនេត្រព្រះកាលពីថ្ងៃទី៥ខែធ្នូឆ្នៃ២០១៧ ។
លោក អ៊ុំ រាត្រី អភិបាលស្តីទីខេត្តបន្ទាយមានជ័យបានបង្ហាញពីខ្លឹមសារនៃសមិទ្ថផលសម្រេចបានលើគ្រប់វិស័យក្នុងខេត្តក្នុងឆ្នាំ២០១៧កន្លងមក និងសកម្មភាពអាទិភាពរបស់រដ្ឋបាលខេត្តនោឆ្នាំ២០១៨ខាងមុខដែលឆ្លុះបញ្ចាំងការរីកចម្រើនរបស់រដ្ឋបាលខេត្តក្នុងផ្តល់សេវាជូនពលរដ្ឋក្នុងការលើកកម្ពស់ជីវភាព សុខភាព របស់ពលរដ្ឋនិងការរីកចម្រើនក្នុងខេត្ត។
ក្នុងវេទិកាបានទទួលនូវការបញ្ចេញមតិតាមទម្រង់អភិបាលកិច្ចល្អនិងគោលការណ៍ប្រជាធិបតេយ្យ ដោយសមាជិកមួយចំនួនក្នុងចំណោមអ្នកចូលរួមវេទិកាជិត៤០០នាក់ ដែលខ្លះជាភ្នាក់ងារភូមិ មន្ត្រីក្រុមប្រឹក្សានិងមេឃុំ ពលរដ្ឋ អាចារ្យ ពលរដ្ឋទូទៅ បានលើកឡើងសួរនិងសំុដំណោះស្រាយលើទុក្ខកង្វល់ បញ្ហាប្រឈមសំណូមពររបស់ពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន។
ក្នុងនោះភាគច្រើនលើកឡើងពីបញ្ហាធារទឹកពោះអាងនិងប្រឡាយនៃអាងត្រពាំងថ្មដែលបង្លលិចស្រូវកសិករព្រោះមិនព្រមបើកបន្ធូរទឹក។បញ្ហាតម្លៃកសិករដែលមានហាងឆេងល្អជាងឆ្នាំមុនៗព្រោះតែរាជរដ្ឋាភិបាលនិងអាជ្ញាធរ សមត្ថកិច្ចផ្នែកឯកជនពាក់ព័ន្ធបានដោះស្រាយដោយទម្លាក់លុយទិញស្រូវកុំអោយឈ្មួញបង្អាប់ថ្លៃផង ពិសេសទីផ្សារអន្តរជាតិស្រូវ អង្ករបានឡើងថ្លៃល្អ។
ហើយសម្រាប់ស្រាលដើមរដូវវស្សាបានប្រមូលរួចរាល់។ស្រូវកណ្តាល(ស្រូវវស្សា)បាននឹងកំពុងបន្តប្រមូល ហើយដែលបានទិន្នផលក៏ល្អ តម្លៃក៏ល្អជាងឆ្នាំកន្លងមក។ហើយមុននេះនិងពេលនេះ កសិករបាននឹងកំពុងត្រៀមប្រមូលផលស្រូវធ្ងន់(ស្រូវវស្សា) និងបាននឹងកំពុងភ្ជួររាស់ សាបព្រោះធ្វើស្រូវប្រាំងចុងរដូវវស្សា ដែលជាការធ្វើស្រូវលើកទី៣ក្នុងរាល់ៗឆ្នាំ។
ក្រៅពីនោះ មានសំណូមពរពីការកសាងលូ ស្ពាន ផ្លូវលំជនបទ ផ្លូវទៅវាល់ស្រែចម្ការ ផ្លូវចេញចូលភូមិ ស្នើដោះស្រាយទំនាស់ដីធ្លី. បញ្ហាភូមិឃុំមានសុវត្ថិភាព បញ្ហាជីវភាព …ពោលគឺមាន៥១បញ្ហាប្រឈនិងសំណូមពរ ។ក្នុងនោះឆ្លើយបំភ្លឺរួច ៣៧ នៅសល់១៤ ត្រុវយកទោប្រជុំពិភាក្សាដដោះស្រាយតាមក្រោយ។
លោក អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យជំនួសមុខលោក អ៊ុង អឿន ប្រធានបានថ្លៃងបិទវេទិកានោះថា ៖ ក្រុមប្រឹក្សាខេត្តបានប្រជុំ និងបន្តជម្រុញអោយគណអភិបាលខេត្តរួមជាមួយមន្ទិរ អង្គភាពពាក់ព័ន្ធដើម្បីជម្រុញនិងមានវិធានការដោះស្រាយចំពោះបញ្ហាជាអាទិភាព យើងនឹងដាក់បញ្ជូលក្នុងកម្មវិធីវិនិយោគ ៣ ឆ្នាំ រំកិលរបស់ក្រុមប្រឹក្សាដើម្បីឆ្លើយតបសំដៅលើកកម្ពស់គុណភាពសេវានិងជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែប្រសើរឡើង៕ ដោយ ៖ បន្ទាយ