Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​អាយុ ២​ឆ្នាំ​ឈ្នះ​ការប្រកួត​សម្លៀកបំពាក់​ខ្មោច​ដ៏​គួរឲ្យខ្លាច​បំផុត (​វីដេអូ​)

​ក្មេងស្រី​ជនជាតិ​ភី​លី​ពី​ន អាយុ ២​ឆ្នាំ​បាន​ឈ្នះ​ការប្រកួត​សម្លៀកបំពាក់ Halloween ដ៏​គួរឲ្យខ្លាច​បំផុត ដែល​សម្លៀក​បំពាក់​នោះ​មើលទៅ​ហាក់ដូចជា​នាង​តូច​នោះ​កំពុងតែ​កាន់​ក្បាល​របស់​ខ្លួនឯង​អីចឹង​។​

​ក្មេងស្រី Maya Hwang ស្លៀក​សម្លៀក​បំពាក់​ខ្មោច​នោះ កាល​ពី​បុណ្យ Halloween កាលពី​ពេល​ថ្មីៗ​នេះ ហើយ​វា​ត្រូវបាន​ច្នៃ​ម៉ូត​ដោយ​ម្តាយ​របស់​នាង​ឈ្មោះ Krystel​។​

​ដោយសារ​តែ​សម្លៀកបំពាក់​នោះ មើលទៅ​គួរឲ្យខ្លាច​បំផុត វា​បាន​ធ្វើឲ្យ​នាង​ឈ្នះ​ការប្រកួត​​សម្លៀក​បំពាក់​ប្រចាំឆ្នាំ​។​

​ម្តាយ​ក្មេងស្រី​នោះ​បាន​និយាយថា គាត់​ច្នៃ​ម៉ូត​សម្លៀកបំពាក់​នោះ​រយៈពេល ២​ថ្ងៃ ដែល​ធ្វើឲ្យ​កូនស្រី​របស់​គាត់​មើល​ទៅ កំពុង​តែ​កាន់​ក្បាល​ខ្លួន​ឯង​បេះ​បិត​។​

​នាង​តូច​គួរ​ឲ្យ​ស្រឡាញ់និង​គួរ​ឲ្យ​ខ្លាច​ផង​នោះ បានឈ្នះ​ការប្រកួត​នៅ​សាលារៀន​របស់​នាង​​ក្នុង​ទីក្រុង Paraaaque ប្រទេស​ភី​លី​ពី​ន៕ សុភ័ក្ត្រ

​ប្រភព​៖ mirror