ក្រពះគឺជាគ្រឿងក្នុងមានមុខងារសំខាន់ក្នុងការកិន និងជួយរំលាយអាហារ។ បើក្រពះមានបញ្ហា រាងកាយយើងក៏មានបញ្ហាសុខភាពជាច្រើនទៅតាមនោះដែរ។ អ្វីដែលយើងទទួលទានរាល់ថ្ងៃ អាចធ្វើឲ្យក្រពះយើងមានសុខភាពល្អ និងខ្លាំង ហើយខាងក្រោមនេះគឺជារបស់ ៣មុខដែលអ្នកគួរទទួលទានឲ្យបានច្រើនដើម្បីឲ្យក្រពះខ្លាំង៖
ផ្លែល្ហុង
អ្នកគួរញុាំល្ហុងឲ្យបានច្រើន ព្រោះក្នុងល្ហុងនេះមានសារធាតុដែលអាចជួយធ្វើឲ្យក្រពះអ្នកអាចស្រូបយកប្រូតេអ៊ីនបាន ដោយជួយមិនឲ្យក្រពះអ្នកងាយរលាកឡើយ។ ជាពិសេស អាចធ្វើឲ្យអ្នកមិនងាយហើមពោះទៀតផង។ ដូចនេះ អ្នកអាចយកល្ហុងចម្អិនជាសម្លញ៉ាំបាន ប៉ុន្តែមិនគួរបរិភោគក្នុងពោះទទេរបានឡើយ។
ល្ពៅ
ការញុាំល្ពៅបានច្រើនវាធ្វើឲ្យក្រពះងាយស្រួលកិនរំលាយអាហារបានល្អ ដូច្នេះវាមិនធ្វើឲ្យក្រពះយើងងាយមានបញ្ហានោះទេ។
ទឹកឃ្មុំ
ក្នុងទឹកឃ្មុំសម្បូរទៅដោយសារធាតុចិញ្ចឹម ដោយអាចជួយធ្វើឲ្យក្រពះអ្នកដំណើរការបានល្អ។ ជាពិសេស អ្នកនឹងមិនប្រឈមមុខនឹងជំងឺក្រពះឡើយ។ ដូចនេះ អ្នកអាចយកទឹកឃ្មុំនេះឆុងទឹកញ៉ាំបាន ដើម្បីអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ និងអាចការពារក្រពះអ្នកបានល្អ៕
ប្រភព៖ health
សុភ័ក្ត្រ