Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ក្មេង​ឲ្យ​ល្ហក់ មិន​គិត​ខំរៀន​ទេ បែរជាយក​ស្នេហា​ដាក់ខ្លួន ដល់ពេល​ឪពុកម្តាយ​ណែនាំ​… តូចចិត្ត​គិត​ខ្លី​ដើម្បី​បញ្ជាក់ថា​ស្លាប់​អស្ចារ្យ​!!

​មនុស្ស​យើង​ម្នាក់ៗ​កើតមក​ក្នុង​ជាតិ​នេះ គ្មាន​អ្នកណាម្នាក់​មិនចេះ​អត់​មានទុក្ខ​នោះទេ ទោះបី​អ្នកនោះ​ជា​អ្វី​ក៏ដោយ ។ ជាមួយ​ការ​មានទុក្ខ​នេះ​ផងដែរ អ្នកខ្លះ​ក៏​តូច និង​អ្នក​ខ្លះទៀត​ក៏​ធំ​អីចឹង​ទៅ ។ ប៉ុន្តែ មនុស្ស​មួយចំនួន ខណៈ​កំពុង​មានទុក្ខ​ដ៏​ធ្ងន់ធ្ងរ​ដែល​ខ្លួន​គិតថា​វា​ពុំ​អាច​ត្រូវបាន​អ្នកដទៃ​ណា​ជួយ​ដោះស្រាយ ឬ សម្រាល​ឲ្យ​បាន​នោះ បែរជាយក​ការគិត​ខ្លី​តាមរយៈ​វិធី​តែមួយគត់ គឺ​ការធ្វើអត្តឃាត​ខ្លួនឯង​តែម្តង ។​

​ជាក់ស្តែង ថ្មីៗ​នេះ យុវតី​ម្នាក់​មិនដឹងថា​មាន​វិបត្តិ​អ្វី​ធ្ងន់ធ្ងរ ដល់​ថ្នាក់​សម្រេចចិត្ត​ចង​.​ក​សម្លាប់ខ្លួន​ទាំង​នៅ​ក្មេងខ្ចី ធ្វើ​ឲ្យ​ក្រុមគ្រួសារ​យំសោក​បោក​ខ្លួន និង​មិត្តៗ​ភក្តិ​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ។

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Savit Coco យុវតី​គិត​ខ្លី​ពុំ​ត្រូវបាន​បញ្ជាក់​ឈ្មោះ​ឲ្យ​ដឹង​នោះ រស់នៅក្នុង​ភូមិ​រោង​គោ ខេត្តបន្ទាយមានជ័យ ។ នាង​បាន​ចង​.​ក​សម្លាប់​ខ្លួ​នៅ​ថ្ងៃទី​០៣ ខែ​វិច្ចិកា ឆ្នាំ​២០១៨ ។​

​ប៉ុន្តែ មាន​លេច​ធ្លាយ​ព័ត៌មាន​ថា នាង​សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​បែបនេះ គឺ​ដោយសារតែ​នាង​តូច​ចិត្តនឹង​ឪពុកម្តាយ រារាំង​មិន​ឲ្យ​ជួប​ជាមួយ​មនុស្ស​ប្រុស​ម្នាក់​ដែល​នាង​ស្រលាញ់​តាម​បំណង ។ ទន្ទឹម​នោះ​ផងដែរ ក៏មាន​អ្នក​ខ​មិន​ថា​៖ «​មិនគួរណា​នាង​គិត​ខ្លី​បែបនេះ​សោះ ដោយសារ​ស្នេហា​ចូលខ្លួន នាង​ដាច់ចិត្ត​ធ្វើអត្តឃាត​ចង ក សម្លាប់ខ្លួន​មិន​ស្តាយស្រណោះ​អាណិត​អ្នកមានគុណ​ដែល​ខំ​បង្កើត និង ចិញ្ចឹម​បីបាច់​នាង​សោះ​…??? ។ មិនទាន់បាន​សងគុណ​ដល់​អ្នកមានគុណ​ផង​បែរជា​សុខចិត្ត​លះបង់​ជីវិត ដោយសារ​មនុស្ស​ប្រុស​ម្នាក់ ដែល​គ្រាន់តែ​ស្គាល់គ្នា​រយៈពេល​ខ្លី​នោះ​ទៅវិញ ? នាង​ស្មោះស្ម័គ្រ​គេ​ហើយ ចុះ​គេ​វិញ​ស្មោះស្ម័គ្រ ជាមួយ​នាង​ដែរ​ទេ ?​អស់ពី​នាង​គេ​នឹង​ទៅរក​នារី​ផ្សេង​ទៀតហើយ មិនបាន​ដេក​កើតទុក្ខ​ព្រោះតែ​រូបនាង ទៀតឡើយ​» ៕ ដោយ​៖ ឧ​ត្ត​ម​

   

×