Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ម្ចាស់​សង្វៀន​ជល់​មាន់ និង​៦៤​នាក់ ដែល​ចូល​លេង​ជល់​មាន់ ដាក់​ពន្ធនាគារ​រយៈពេល​មួយខែ តែ​ព្យួរទោស​

​ខេត្ត​កណ្ដាល​៖ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ប្រធាន​តុលាការ លោក ហុក វ៉ាន់​ធី​ណា បាន​ចេញ​ដីកា​ឃុំខ្លួន ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ឈ្មោះ ថៃ ផានី ហៅ ម៉ាប់ ដែលជា​កូនប្រសា​របស់​លោក ហ៊ុន សាន ដាក់​ពន្ធនាគារ​ហើយ ខណៈ​អ្នកពាក់ព័ន្ធ​ទាំង​៦៤​នាក់ ដែល​ចូល​លេង​ជល់​មាន់នៅ​អរិយ​ក្សត្រ​ទាំង​៦៤​នាក់​ត្រូវ​តុលាការខេត្ត​កណ្ដាល ចេញ​ដីកា​បង្គាប់​ឲ្យ​ដាក់​ពន្ធនាគារ​រយៈ​មួយខែ ប៉ុន្ដែ​ទោស​នេះ​ត្រូវបាន​តុលាការ​សម្រេច​ព្យួរ ដូច្នេះ​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ ទាំងអស់​តែ​ម្ដង​។​

​មន្ដ្រី​តុលាការ​បញ្ជាក់ថា ការសម្រេច​នេះ បន្ទាប់ពី​សវនាការ​ត្រូវបាន​បញ្ចប់ និង​យោង​តាម​មាត្រា​៤ នៃ​ច្បាប់​ល្បែងស៊ីសង​។​

​ប្រធាន​តុលាការខេត្ត​កណ្ដាល លោក ហុក វ៉ាន់​ធី​ណា បាន​ចេញ​ដីកា​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់ កូនប្រសា​រលោក ហ៊ុន សាន ដាក់​ពន្ធនាគារ​ដែល​ជា​ម្ចាស់​ទីតាំង​សង្វៀន​ជល់​មាន់​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​៤​ខែ​ធ្នូ​
​នោះ មាន​ចំនួន​៦៤​នាក់ ខណៈ​ដំបូង​មនុស្ស​ជាង​១៥០​នាក់ ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ខ្លះ​ជា​ជាងសំណង់ ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ​។ សម្រាប់​វត្ថុតាង​ដែល​ត្រូវបាន​រឹបអូស​វិញ លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា រថយន្ត​មាន​ចំនួន​ជិត​៦០​គ្រឿង ម៉ូតូ​ជាង​១០០​គ្រឿង ព្រម​ទាំង​មាន់​ជល់​ជាង​១០០​ក្បាល​។​

​ម្ចាស់​សង្វៀន​ជល់​មាន់​ល្មើសច្បាប់​ដ៏​ធំ​ចំនួន​២​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់ថា មានឈ្មោះ ថៃ ផានី ហៅ​ម៉ាប់ ជា​កូនប្រសា​របស់​លោក ហ៊ុន សាន បងប្រុស​បង្កើត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ការប្រគល់​ឲ្យកម្លាំងស​ម​ត្ថ​កិច្ច​ក្រសួង​មហាផ្ទៃ​នេះ​ដើម្បី​ឲ្យ​អនុវត្ត​តាម​ផ្លូវច្បាប់រ​បស់​កម្ពុជា​។​

​ក្រោយ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​សម្រេច​ប្រើ​គ្រឿងចក្រ​កម្ទេច​ទីតាំង​សង្វៀន​ជល់​មាន់​ដ៏​ធំ​ទាំង​ពីរ​នេះហើយ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

×