ទាហានថ្មើរជើង ចំណុះទ័ពជើងទឹករុស្ស៊ីបានសមយុទ្ធបាញ់គ្រាប់ពិតក៏ដូចហ្វឹកហ្វឺនវិញ្ញាសារប្រយុទ្ធ នៅតំបន់ជាប់កូរ៉េខាងជើង។

តាម Newsweek ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ៤/១២ បានប្រកាសពីការរៀបចំធ្វើសមយុទ្ធនៅ Kamchatka និង Primorye ស្ថិតនៅតំបន់ជ្រោយបូព៌ា បន្ទាប់ពីការធ្វើសមយុទ្ធ “ឡើងដែនគោក” កាលពីសប្តាហ៍មុន។
ពលទាហានប្រមាណ ១០០០នាក់ របស់កងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី នឹងចូលរួមការធ្វើសមយុទ្ធ ក្នុងនោះក៏មានការហ្វឹកហ្វឺនបើកបររថពាសដែកផងដែរ។ ទ័ពថ្មើរជើងចំណុះយោធាជើងទឹករុស្ស៊ីត្រូវបានចាត់ឲ្យមកតំបន់ហ្វឹកហ្វឺន២ នៅ Primorye បានចាប់ផ្តើមធ្វើសមយុទ្ធប្រយុទ្ធដោយមានកាំភ្លើងនៅក្នុងដៃ។
រុស្ស៊ីមានព្រំដែន ប្រវែង ១៧km ជាមួយកូរ៉េខាងជើង ដែលស្ថិតនៅពុំឆ្ងាយពីតំបន់សមយុទ្ធហ្វឹកហាត់នេះប៉ុន្មានទេ។
វាក៏ពុំមែនជាលើកទី១ទេ ដែលរុស្ស៊ីរៀបចំការសមយុទ្ធហ្វឹកហ្វឺននៅទីនេះ។ គេធ្លាប់បានធ្វើសមយុទ្ធនៅអំឡុងខែ ២/២០១៦។
រុស្ស៊ីប្រកាសធ្វើសមយុទ្ធ ក្នុងស្ថានការណ៍ដែលអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធ ដែនអាកាសដ៏ធំពុំធ្លាប់មាន ដោយយន្តហោះ ២៣០ គ្រឿង និងទាហាន ១២.០០០នាក់ ក្រោយពេលកូរ៉េខាងជើងសាកល្បងកាំជ្រួច Hwasong-15 ដែលវាអាចបាញ់ដល់អាមេរិកពុំបាន១សប្តាហ៍ផង៕ សូយន