Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីក៏សំណាងម្លេះ! ទិញឆ្នោតកោស ៣សន្លឹក ត្រូវទាំង ៣សន្លឹក បានប្រាក់ខ្ទង់លានដុល្លារ

បុរសម្នាក់មកពីរដ្ឋ New Jersey សហរដ្ឋអាមេរិច បានត្រូវរង្វាន់ឆ្នោតកោសដែលមានទឹកប្រាក់ចំនួន ៥លានដុល្លារ ប៉ុន្តែ ទោះជាត្រូវ រង្វាន់ប្រាក់ខ្ទង់លានដុល្លារក្តី សំណាងរបស់គាត់នៅមិនទាន់អស់ទេ ដោយគាត់បានទិញឆ្នោត២សន្លឹកទៀតនៅថ្ងៃតែមួយ ហើយ ក៏ត្រូវរង្វាន់បន្ថែមទៀត។

លោក Robert Stewart មកពីតំបន់ Edgewater បានប្រាប់មន្រ្តីក្រុមហ៊ុនឆ្នោតដូច្នេះថា គាត់បានទិញឆ្នោតកោសមួយសន្លឹកពី Rivermart ហើយក៏បានធ្វើការកោសក្នុងហាងនោះ បន្ទាប់មកគាត់ដឹងថា គាត់ឈ្នះរង្វាន់ធំជាទឹកប្រាក់ ៥លានដុល្លារ ។

លោកបញ្ជាក់ថា បន្ទាប់ពីលោកត្រូវរង្វាន់ អ្នកធ្វើការនៅក្នុង Rivermart បានតេប្រាប់ម្ចាស់ហាង ឲ្យមក កាន់ហាង ដើម្បីអបអរដល់ អ្នក ឈ្នះ។

លោកបន្ថែមថា គាត់មានអារម្មណ៍ថាមានសំណាងណាស់ដោយឈ្នះរង្វាន់ធំ ហើយគាត់ក៏សម្រេចចិត្តទិញឆ្នោតកោស ២សន្លឹក ទៀតនៅពេលល្ងាច ក្នុងថ្ងៃតែមួយ ហើយក៏ត្រូវរង្វាន់ជាប្រាក់ ៥០០ដុល្លា និងមួយសន្លឹកទៀតត្រូវ ១០០ដុល្លារ។

លោក Robert Stewart​ ដែលជាអ្នកចូលចិត្តលេងឆ្នោតកោស បានប្រាប់ថា គាត់ក៏ធ្លាប់ត្រូវប្រាក់រង្វាន់ជាច្រើនដែរកាលពីលើមុនៗ ដោយឈ្នះបាន ២.៥០០ដុល្លារ ៕ សុភ័ក្ត្រ

ប្រភព៖ upi