Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលា ACE នឹង​រៀបចំ​កម្មវិធី ACE Open Day ដើម្បី​ស្វាគមន៍​សិស្សានុសិស្ស និង​អាណាព្យាបាល​ទាំងអស់​មក​ចូលរួម ដើម្បី​ស្វែងយល់​អំពី​កម្មវិធីសិក្សា​នៅ​សាលា ACE ដោយ​សេរី​

spot_img

ភ្នំពេញ​៖ សាលា ACE នឹង​រៀបចំ​កម្មវិធី ACE Open Day ដែល​មាន​រយៈពេល​បី​ថ្ងៃ​ពេញ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់ ១២ ខែ​ធ្នូ ឆ្នាំ​២០១៧​។ កម្មវិធី​នេះ​ធ្វើ​ទ្បើង​សម្រាប់​សិស្សានុសិស្ស និង​មាតាបិតា ដែល​មាន​បំណង​ស្វែងយល់​អំពី​កម្មវិធីសិក្សា​នៅ​សាលា ACE និង​អត្ថប្រយោជន៍​ពិសេស​ផ្សេងៗ​មុន​នឹង​សំរេច​ចិត្ត​ចូល​ចុះឈ្មោះ​ចូលរៀន​។ កម្មវិធី​នេះ​មាន ការ​ទស្សនា​បន្ទប់រៀន និង​សម្ភារៈ​សិក្សា​នានា ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ចូលរៀន​សាកល្បង​ដោយ​សេរី ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី​របៀប​សិក្សា​ភាសា​ឲ្យ​ឆាប់​ចេះ​។ បន្ថែម​ពី​នេះ​ទៀត សិស្សានុសិស្ស​ក៏​ទទួល​ព័ត៌មាន​អំពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ ដើម្បី​បង្កើន​ចំណេះ និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​កម្មវិធី ACE Open Day កាល​ពី​វគ្គ​សិក្សា​ទី​៤ បាន​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាព​ជោគជ័យ​ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង ២០០០​នាក់​។​

​គួរ​បញ្ជាក់ដែរថា សាលា ACE ជា​សាលា​ឈាន​មុខ​គេ​ក្នុង​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ដែល​មាន​កម្មវិធី​សិក្សា​ជា​ច្រើន រូ​ម​មាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learner’s Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) និង​ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និសិត្ស​មហាវិទ្យាល័​យ និង​អ្នកជំនួញ (Diploma Program) និង​វគ្គ​ត្រៀមប្រលង​តេស្ត IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​

​បន្ថែម​ពី​នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ខ្ពស់​សម្រាប់​ជំនាញ ភាសា​អង់គ្លេស​របស់​សិស្ស និស្សិត​ខ្មែរ និង​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា សាលា ACE នឹង​បើក​ដំណើរការ​ទីតាំង​ថ្មី​បន្ថែម​របស់​ខ្លូន​នៅ​ទួលគោក ដោយ​ចាប់ផ្ដើម​ទទួល​សិស្ស​ឲ្យចូល​រៀន ពី​វគ្គ​សិក្សា​ថ្មី​ក្នុង​ខែ​មករា ឆ្នាំ ២០១៨ នេះ​តទៅ​។

​កម្មវិធី ACE Open Day នឹង​ត្រូវ​រៀបចំ​ឡើង​ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៥ រសៀល នៅ​គ្រប់​ទីតាំង​ទាំង​បួន​របស់​សាលា ACE នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប​។

​ចុះឈ្មោះ​ចូល​រួម​តាមរយៈ ៖ http://openday.acecambodia.org/

​សូម​ស្វាគមន៍ សិស្សានុសិស្ស និង​មាតាបិតា​ចូលរួម​ដោយ​សេរី​៕ ដោយ​៖​កូឡាប​

 

spot_img
×