Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​រពឹស​ដាស់​ជ្រូក​កំពុង​ដេក លទ្ធផល​ត្រូវ​ជ្រូក​…(វីដេអូ)

​ឆ្កែ​មួយ​ក្បាល​ដែល​រពឹស និង​ចូល​ចិត្តប្រឡែង​លេង​ច្រើន បាន​ព្យាយាម​ព្រុស​ដើម្បី​ដាស់​ជ្រូក​ដែល​កំពុង​ដេក​ស្រមុក​យ៉ាង​មាន​ក្តី​សុខ​។
​បន្ទាប់ពី​ព្រុស​ដាក់​មិន​ភ្ញាក់ ឆ្កែ​បាន​ប្រើ​ជើង​មុខ​ទាំងពីរ​របស់​វា​ដើម្បី​អង្រួន​ជ្រូក​ជាច្រើន​ដង រហូត​ទាល់តែ​ជ្រូក​ភ្ញាក់​។

​ជ្រូក​មាន​អារម្មណ៍​មួម៉ៅ​ដោយសារ​ឆ្កែ​ដាស់​ឱ្យ​ភ្ញាក់ បាន​ដេញ​ត្របាក់ឆ្កែ​គួរឱ្យ​អស់សំណើច​។ វីដេអូ​ឃ្លី​ប​នេះ​ថត​បាន​នៅផ្ទះ​មួយ​ក្នុង​ទីក្រុង​លីន​ខុន (Lincoln) រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​

​វីដេអូ​ឃ្លី​ប​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ត្រូវបាន​គេ​បង្ហោះ​​។  ជ្រូកនិង​ឆ្កែ​​នេះ​ជា​សត្វ​ដែល​ម្ចាស់​របស់​វា​ចិញ្ចឹម​លេង​នៅក្នុង​ផ្ទះ​៕ លីសា