ការចំណាកស្រុកទៅធ្វើការងារជាពលករនៅឯប្រទេសគេ ដែលអាចទទួលបានប្រាក់ខែច្រើនៗ គឺជាឱកាសមួយដែលបងប្អូនប្រជាជនខ្មែរជាច្រើនប៉ងប្រាថ្នា ។ ប៉ុន្តែ សម្រាប់ប្អូនស្រីម្នាក់ដែលបានប្រលង និងដល់ថ្ងៃត្រូវទៅហើយ តែបែរជាពុំអាចទាក់ទងបាន ហេតុនេះ ខាងក្រុមហ៊ុនក៏បានសម្រេចប្រកាសស្វែងរកនាង នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រែងមានបងប្អូនណាបានស្គាល់ និងជូនដំណឹងសម្រាប់ឱកាសដ៏ល្អនេះដល់នាងផង ។
បើយោងតាមផេកហ្វេសប៊ុក «MTOSB Cambodia – គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស» បានសរសេរប្រកាសកាលពីវេលាម៉ោង ៥ និង ១១ នាទី ថ្ងៃទី៦ វិច្ឆិកា ថា៖
«គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស សូមជូនដំណឹងដល់ពលករ ដែលមានឈ្មោះ ស្រ៊ន បញ្ញា(SRORN PHANHA) ភេទស្រី អាសយដ្ឋានភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ សូមរួសរាន់ទំនាក់ទំនងមកគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ឱ្យបានមុនថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ០៣:០០នាទីល្ងាច ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០២៣ ៦៥២៥ ៧៧៧, ០៨៨ ៣៥៩៨ ៨៨៨ និង ០១២ ៤៦៦ ២២២ នៅរៀងរាល់ម៉ោងធ្វើការ។
* បញ្ជាក់៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស មិនអាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទរបស់គាត់ និងគ្រួសាររបស់គាត់បានឡើយ។
អាស្រ័យហេតុនេះ សូមបងប្អូន និងសាធារណជនមេត្តាជួយផ្សព្វផ្សាយបន្ដ។ សូមអរគុណ!» ៕ ដោយ៖ ចន្ទី