Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ពពែ​១​ក្បាល នៅ​វៀតណាម បង្កើតកូន​ពពែ ២​លើក បាន​ដល់​ទៅ ១០​ក្បាល​

តាម​កូនប្រុស​របស់​ម្ចាស់​ពពែ​ឈ្មោះ Tu ឲ្យដឹងថា ៖ “​គ្រួសារ​ខ្ញុំ​មាន​ចិញ្ចឹម​ពពែ ៧​ក្បាល ក្នុងនោះ​មាន​ពពែ​ញី​២​ក្បាល ។ ពិសេស​ពពែ​ញី​នោះ បាន​កើតកូន ៣ លើក ហើយ ២ លើក កន្លងមក វា​ទម្លាក់​កូន​ម្តងៗ​បាន​ដល់​ទៅ ៥​ក្បាល​។ តាម​ការស្រាវជ្រាវ​របស់​ខ្ញុំ​នោះ​ការ​បង្កើតកូនបាន​៥​ក្បាល​១​ដង ជា​រឿង​កម្រ​ទៅហើយ តែ​នេះ វា​បង្កើតកូន ២ លើក ជាប់ៗ​គ្នា ហើយ​ម្តងៗ​គឺ​បាន​កូន​ពពែ ៥ ក្បាល​ឯណោះ​”​។​

​មេ​ពពែ​បង្កើតកូន ៥ ក្បាល​លើកដំបូង​
មេ​ពពែ​បង្កើតកូន​ពពែ​ទាំង​៥ មាន​សុខភាព​ល្អ​មាំមួន​

​​តាម​លោក Tu នោះ​ពពែ​មេ​នេះ​មាន​ជើង​ធំៗ ខ្ពស់​រោម​ក្រាស់ ហើយ​ពេល​វាពរ​ពោះ គឺ​ស៊ី​ច្រើនណាស់​។ កូន​ទាំង​៥ របស់​វា​ត្រូវ​បាន​បង្កើត​ក្នុង​អំឡុង​ពេល​ខ្លី ហើយ​ទម្ងន់​របស់​កូន​ពពែ​គឺ​ធម្មតា​ពី 1,5kg-2kg​។​

រឿង​ពពែ​កូន ៥ កំពុង​ត្រូវបាន​គេ​នាំគ្នា​មក​មើល ព្រោះ​…​ពុំ​ជឿ​។​

​​រឿង​ពពែ​កូន ៥ វា​កម្រ​ទៅហើយ តែ​ដល់​ពរ​ពោះ​បង្កើតកូន ៥ ដល់​ទៅ ២ លើក ពិតជា​រឿង​កាន់តែ​…​កម្រ​ទៅហើយ​៕ អាទិត្យ​

 

×