Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជោគវាសនា​របស់ប្អូន​ស្រី ស្រ៊ន បញ្ញា យ៉ាង​ម៉េច​ហើយ ខណៈ​ដែល​ខាង​ក្រុមហ៊ុន​បង្ហោះ​សារ​ប្រកាស​ជា​ថ្មីថា…

spot_img

ក្រោយពី​ខាង​ក្រុមហ៊ុន​បានប្រកាស​ស្វែងរក​កាលពី​ថ្ងៃទី​៦ ខែ​វិ​ច្ឆ​កា និង​ក៏​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បាន​ជួយ​ចុះផ្សាយ​បន្ត ដើម្បី​ជូនដំណឹង​ដល់​បេ​ក្ខ​នារី​ឈ្មោះ ស្រ៊ន បញ្ញា ឲ្យ​រូស​រាន់​មកជួប​ខាង​ក្រុមហ៊ុន ព្រោះ​ឈ្មោះ​របស់គាត់​បាន​ធ្លាក់​មកហើយៗ ក៏​ជិត​ដល់​ថ្ងៃ​​ត្រូវ​​បំពេញ​បែប​បទ​ចេញដំណើរ​ទៅ​ប្រទេស​គេ​ផង​នោះ ឥឡូវនេះ ដំណឹង​ដ៏​ល្អ​នេះ​បាន​លេចលឺ​ដល់​ប្អូនស្រី​រួចហើយ ។​

​ជាមួយ​លទ្ធផល​ជួយ​ចែករំលែក​តៗ​គ្នា​ដ៏​គួរ​ឲ្យ​រីករាយ​នេះ​ផងដែរ ខាង​ក្រុមហ៊ុន​ក៏បាន​បង្ហោះ​សារ​ថ្លែងអំណរគុណ​ដល់​បងប្អូន​ទាំងអស់ នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន «MTOSB Cambodia – គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​» យ៉ាង​ដូច្នេះ​ថា​៖ «​ប្អូនស្រី ស្រ៊ន បញ្ញា (SRORN PHANHA) បាន​ទំនាក់ទំនង​មក​គណៈកម្មាធិការ​រួចរាល់​ហើយ​។ គណៈកម្មាធិការ សូម​អរគុណ​បងប្អូន​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​ជួយ​ចែកចាយ​បន្ត​» ៕ ដោយ​៖ ចន្ទី​

spot_img
×