Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! នារី​ម្នាក់​សំណាង​ណាស់​បាន​សត្វ​ឆ្កែ​ព្រួស​… កុំ​អី​មិនដឹង​ជួប​គ្រោះថ្នាក់​ធំ ដោយសារ​ពស់វែក​១​ក្បាល​ចូល​សម្ងំ​ដេក​ជាមួយ​ខ្លួន​តាំងពី​អង្កាល់​ (វីដេអូ)

​​ស្ត្រី​ថៃ​ម្នាក់​បាន​មានការ​ស្លុតរន្ធត់​យ៉ាងខ្លាំង ខណៈ​នាង​បាន​រកឃើញ​ឃើញ​ពស់វែក​១​ក្បាល កំពុង​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​នៅ​ខាងក្នុង​ភួយ នៅក្នុង​បន្ទប់​គេង​របស់​នាង​បែបនេះ ។​

​បើតាម​សារព័ត៌មាន Love Pattaya បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ក្រុម​សង្គ្រោះ​នៅក្នុង​ខេត្ត Saraburi កាលពី​ព្រឹក​ម្សិលមិញ​នេះ បានទទួល​ការហៅ​ទូរស័ព្ទ ពី​ស្ត្រី​ម្នាក់​ឈ្មោះ Suthamat Sangsai អាយុ ២២ ឆ្នាំ ដែលជា​ម្ចាស់ផ្ទះ​ឈើ​២​ជាន់ ។ នាង Suthamat បាន​ប្រាប់​ក្រុម​សង្គ្រោះ​ថា ខណៈ​នាង​កំពុង​ដេក​នៅលើ​គ្រែ​, លេង​ទូរស័ព្ទ និង​គិតគូរ​អំពី​រឿង​រកស៊ី​ផ្ទាល់ខ្លួន នៅពេលនោះ នាង​ក៏​បានលឺ​សត្វ​ឆ្កែ​របស់​នាង​ព្រួស​ខ្លាំងៗ​ដ៏​ចម្លែក នៅ​ខាងក្រៅ​ផ្ទះ ។​

​ទោះយ៉ាងណា នាង​ពុំ​ចាប់អារម្មណ៍​រឿងនេះ រហូតដល់​មិត្តភក្តិ​ម្នាក់​របស់​នាង​បាន​ស្ទុះ​ចូលក្នុង​បន្ទប់ ហើយ​ចាប់ផ្តើម​វែក​រក​អ្វីៗ​ដែល​គួរ​ឲ្យ​សង្ស័យ ។ នៅពេល​នាង​តាមដាន​មើល​អ្វីដែល​សត្វ​ឆ្កែ​របស់​នាង​កំពុង​ព្រួស ទីបំផុត នាង​បានឃើញ​ពស់វែក​១​ក្បាល​កំពុង​រមូរ​នៅក្នុង​ភួយ​តែម្តង ។ ភ្លាមៗ​នោះ Suthamat បាន​រត់​ចេញពី​បន្ទប់ ដើម្បី​ប្រាប់​ឪពុកម្តាយ​របស់​នាង ដែល​បន្ទាប់មក បាន​ទូរស័ព្ទ​ទៅកាន់​ក្រុម​សង្គ្រោះ​ជាបន្ទាន់ ។​

​ក្រុម​សង្គ្រោះបាន​ចំណាយពេល​ជាង ១០ នាទី​ដើម្បី​ចាប់​ពស់វែក​នេះ​យក​ចេញពីផ្ទះ​របស់​នាង និង​បន្ទាប់មក ពួកគេ​ក៏បាន​នាំយក​វា​ទៅ​ព្រលែង​នៅ​ធម្មជាតិ​របស់​វា​វិញ​ផងដែរ ។​

​បន្ទាប់ពី​ហេតុការណ៍​នេះ ក្រុម​សង្គ្រោះ​បានចេញ​សារ​ព្រមាន​នៅលើ​បណ្តាញ​សង្គម​ថា​៖ «​សូម​បងប្អូន​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅក្នុង​ផ្ទះ នៅក្នុង​អំឡុង «​រដូវរងារ​» នេះ ។ ព្រោះថា សត្វ​ល្មូ​ន​ជាច្រើន នឹង​អាច​ចូលទៅ​សម្ងំ​រក​ភាពកក់ក្តៅ​របស់​ពួកវា ខណៈ​អាកាសធាតុ​ចុះ​ត្រជាក់​នៅក្នុង​រដូវ​នេះ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ pattayaone.news)​