Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​ថា កូរ៉េខាងជើង​មិនទាន់​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់ នុយក្លេអ៊ែរ​ លើ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ទេ​

spot_img

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង អ្នកស្រី កាំ​ង ក្យុង​វ៉ា (Kang Kyung-wha) បាន​ថ្លែងថា ប្រទេស​កូរ៉េខាងត្បូង​ជឿជាក់ថា គ្មាន​ភស្ថុតាង​ច្បាស់លាស់​ណាស់​មួយ​ដែល​បញ្ជាក់ថា កូរ៉េខាងជើង​សម្រេច​បាន​បច្ចេកវិទ្យា ក្នុង​ការបំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រលើ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ឡើយ​។​

​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ន៏​ផ្តាចមុខ​ជាមួយ​នឹង​អ្នក​សារព៌តមាន CNN កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ អ្នកស្រី កាំ​ង ក្យុង​វ៉ា បានបញ្ជាក់​ថា ទោះបី​កម្មវិធី​អាវុធ​របស់​កូរ៉េ​ខាងជើង​បាន​អភិវឌ្ឍ​ន៏​លឿន​ខ្លាំង​ជា​ការរំពឹងទុក ទីក្រុង​ព្យុងយ៉ាង​មិន​ទាន់​បង្ហាញឲ្យឃើញច្បា​ស់​នៅ​ឡើយ​ថា ខ្លួន​បាន​សម្រេច​បច្ចេកទេស​សំខាន់ៗ​ដែល​បង្ហាញ​ថា វា​ជោគជ័យ​ក្នុង​ការបាញ់​គ្រាប់​ក្បាល​នុយក្លេអ៊ែរ​។​

​អ្នកស្រី​ថ្លែង​ដូច្នេះ​ថា “​ពួកគេ (​កូរ៉េខាងជើង​) មិន​បាន​បង្ហាញ​ពី​សមត្ថភាព​បញ្ជូ​ល (​គ្រាប់​ក្បាល​នុយក្លេអ៊ែ​រ​) ទេ​។ ពួកគេ​មិន​បាន​បង្ហាញ​ពី​តំរុយ​យូរ​មក​ហើយ ឬ​ក៍​គំរូ​តូចៗ​ដែល​តម្រូវឲ្យ​ធ្វើ​ក្នុងការ​បំពាក់ក្បាល​គ្រាប់​នុយក្លេអ៊ែរ​”​។​

​រដ្ឋមន្ត្រីការបរទេស​រូប​នោះ​ដដែល បាន​ទទួលស្គាល់ថា កូរ៉េ​ខាងជើង​បាន​អភិវឌ្ឍ​ន៏​កម្មវិធី​របស់​ពួកគេ​នៅក្នុង​ដំណាក់កាល​ដែល​លឿន​ខ្លាំង​ជាង​ការរំពឹងទុក​របស់​ពួកយើង ប៉ុន្តែ​ពួកគេ​មិនទាន់​ឈាន់ដល់​ចំនុច​ចុងបញ្ចប់​នៅឡើយ​ទេ​។​

​អ្នកស្រី​បន្ត​ថ្លែង​បែប​នេះ​ទៀតថា “​ប្រទេស​កូរ៉េខាងជើង​នឹង​គ្មាន​ថ្ងៃ​ត្រូវ​ទទួលស្គាល់​ជា​មហាអំណាច​នុយក្លេអ៊ែរ​ទេ​។ មានតែ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ​ទើប​មាន​ការទទួលយក​បាន​”​។​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង កាល​ពី​សបា្ត​ហ៏មុន បានបញ្ជាក់​ថា មី​ស៊ី​ល​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាលពី​ថ្ងៃ​ពុធ​គឺជា​ប្រភេទ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រភេទ​ថ្មី​។​

​កូរ៉េ​ខាងជើង​បាន​អះអាងថា ខ្លួន​បាន​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចំងាយ​ឆ្ងាយ ដែល​អាច​មាន​សមត្ថភាព​បាញ់​ដល់​គ្រប់​ទីកន្លែង​នៃ​ទឹកដី​អា​មេ​រិច​៕ សុភ័ក្ត្រ​

 

spot_img
×